ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្តេចតេជោ៖ ម្ចាស់ផ្ទះកម្ពុជាបន្ថែម ៧លានដុល្លារលើការចំណាយសម្រាប់ប្រតិភូកីឡាស៊ីហ្គេមដែលចូលរួមប្រកួត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថានឹងបន្ថែម ៧លានដុល្លារ ដើម្បីចំណាយចំពោះការមិនយកថ្លៃចំណាយរបស់របស់ប្រតិភូកីឡាទាំងអស់ដែលមកចូលរួមប្រកួតនៅស៊ីហ្គេមកម្ពុជា។

សម្តេចតេជោលើកឡើងដូចនេះក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលក្នុងវត្តព្រះបារមីវង្កតបុរី ហៅវត្តតាំងក្រសាំង នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។

សម្តេចមានប្រសាសន៍ថា៖ «ខ្មែរលើកនេះគឺថា ធ្វើឱ្យគេស្គាល់បេះដួងខ្មែរពិតប្រាកដ យើងចំនាយប្រមាណ ៧លានដុល្លារថែមទៀតដើម្បីចិញ្ចឹមកីឡាករ កីឡាការនី មិត្តភក្តិបរទេសដែលមកប្រកួត»។

សម្តេចតេជោបានបញ្ជាក់បន្ថែមថា អ្នកចូលរួមទស្សនាទាំងខ្មែរ និងបរទេស គឺមិនតម្រូវឱ្យមានការបង់ប្រាក់ទិញសំបុត្រចូលនោះទេ ដោយឡែកចំពោះអ្នកគាំទ្រមកពីក្រៅប្រទេសត្រូវរ៉ាប់រងថ្លៃស្នាក់នៅ ហូបចុក និងធ្វើដំណើរដោយខ្លួនឯង។

គួរឱ្យដឹងដែរថា នៅក្នុងសន្និសីទកាសែតស្តីពីវឌ្ឍនភាពនៃការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ លោក វ៉ាត់ ចំរើន បានឱ្យដឹងថាកម្ពុជានឹងចំណាយថវិកាចំនួន ១២៤លានដុល្លារ សម្រាប់រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២។ ខណៈពេលនេះសម្តេចតេជោប្រកាសថានឹងបន្ថែម ៧លានទៀត ដែលចំនួននេះកើន ១៣១លានដុល្លារនៃចំណាយសរុបដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ។

នៅសល់ ១១ថ្ងៃទៀត នៃដំណើរឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេម និង ៤០ថ្ងៃទៀត នៃអាស៊ានប៉ារ៉ាហ្គេម ជាមួយនឹងដំណើរត្រៀមដង្ហែព្រះអគ្គិជ័យកីឡា និងរត់ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅប្រទេសឡាវ នាថ្ងៃទី២៥ ខែមេសា ស្អែកនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក