ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ៖ បច្ច័យជាង២២ម៉ឺនដុល្លារនឹងប្រគល់ជូនវត្តបារមីវង្កតបុរីដើម្បីកសាងកុដិបន្ថែមទៀត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានប្រកាសថា បច័្ចយដែលពុទ្ធបរិស័ទប្រគេនជូនវត្តបារមីវង្កតបុរីមានសរុបចំនួនជាង២២ម៉ឺនដុល្លារ។

ថ្លែងនៅក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរីនាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោបានមានប្រសាសន៍ថា៖«បច័្ចយនឹងប្រគេនព្រះតេជគុណ(វត្តបារមីវង្កតបុរី ហៅវត្តទួលក្រសាំង) ខ្ញុំព្រះករុណារំលឹកថា កុំស្ពាយលុយរត់ទៅតាម ព្រោះលុយហ្នឹងធំណាស់»

ជាមួយគ្នានេះ សម្តេច និងភរិយាក៏បានប្រកាសប្រគេនបច្ច័យចំនួន៥ម៉ឺនដុល្លារ ហើយភរិយាសម្តេចវិបុលបញ្ញា សុខ អាន ប្រកាសប្រគេនបច្ច័យចំនួន១ម៉ឺនដុល្លារផងដែរ សរុបទាំងអស់បច្ច័យមានជាង២២ម៉ឺនដុល្លារ។

បើតាមសម្តេចតេជោ បច្ច័យជាង២២ម៉ឺនដុល្លារដែលប្រគេនជូនវត្តទួលក្រសាំង គឺសម្រាប់ឱ្យវត្តបន្តសាងសង់កុដិបន្ថែមទៀត។

គូសបញ្ជាក់ថា វត្តបារមីវង្កតបុរី ហៅវត្តទួលក្រសាំងដែលស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានកែលម្អឡើងវិញដែលចំណាយថវិកាដែលជាបច្ច័យសរុបចំនួន១លានដុល្លារ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក