ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីមិននឹកស្មានថា ពលរដ្ឋនៅភ្នំពេញចូលចិត្តមើលល្ខោនច្រើនបន្ទាប់ពីបានរៀបចំពិធីឆ្លងវិហារថ្មីនៅវត្តទួលក្រសាំង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចមិននឹកស្មានថាពលរដ្ឋនៅរាជធានីភ្នំពេញចូលចិត្តមើលល្ខោនច្រើនបន្ទាប់ពីរៀបចំពិធីឆ្លងវិហារថ្មីនៃវត្តបារមីវង្គតបុរី ភ្នំពេញ នៅក្នុងសង្កាត់ទួលគោក ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សម្ដេចតេជោបានឱ្យដឹងថាសម្ដេចក៏បាននឹកឃើញដល់អនុស្សាវរីយ៍កាលពីកុមារភាពបន្ទាប់ពីឃើញមានពលរដ្ឋយកកន្ទេលមកដេកមើលល្ខោនផងដែរ។

សម្ដេចបានថ្លែងអំណរគុណដល់ម្ចាស់ក្រុមហ៊ុនប៊ូយ៉ុងថោនដែលបានអនុញ្ញាតឱ្យប្រើប្រាស់ដីដើម្បីរៀបចំពិធីឆ្លងវិហារថ្មីនេះផងដែរ។

សម្ដេចតេជោថ្លែងក្នុងពិធីកាត់សីម៉ាវិហារថ្មីនៃវត្តបារមីវង្គតបុរី ភ្នំពេញ នៅក្នុងសង្កាត់ទួលគោក ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក