ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គណបក្សប្រជាជនមិនបណ្ដោយឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយនោះទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងនាមជាគណបក្សដឹកនាំរដ្ឋ គណបក្សប្រជាជនមិនបណ្ដោយឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ហើយរដ្ឋមិនបានដឹងនោះទេ។

ថ្លែងក្នុងពិធីជួបសំណេះសំណាល និងអបអរសាទរខួបអនុស្សាវរីយ៍ទី១៣៧ នៃទិវាពលកម្មអន្តរជាតិ និងជួបសួរសុខទុក្ខសហជីព សាខាគណបក្សតាមរោងចក្រ បុគ្គលិកសិក្សា និងតំណាងកម្មករទូទាំងប្រទេសព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ នេះនៅសាលមហោស្រព កោះពេជ្រ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «យើងត្រូវតែយកចិត្តទុកដាក់មើលឲ្យបានគ្រប់ជ្រុងជ្រោយចំពោះប្រជាពលរដ្ឋដែលជួបទុក្ខលំបាក»។

គណបក្សប្រជាជនកម្ពុជាត្រូវបានបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ជាគណបក្សដែលមានវ័យចំណាស់ និងធំជាងគេនៅកម្ពុជាដែលបានឆ្លងកាត់ប្រវត្តិសាស្ត្រនិងការដឹកនាំរដ្ឋកម្ពុជាពីឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្ន។ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាត្រូវបានគេកត់សម្គាល់ពីភាពរីកចម្រើនគួរឱ្យកត់សម្គាល់ខណៈជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក