ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍លោក ហ៊ុន កុសល ចូលរួមជីវភាពនយោបាយបក្សប្រជាជន

ភ្នំពេញ៖ ប្រធានបក្សប្រជាជន សម្ដេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍លោក ហ៊ុន កុសល ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីលោក ហ៊ុន កុសល ចេញវីដេអូមួយដឹងគុណសម្ដេចតេជោ និងស្គាល់ពីតម្លៃនៃការកសាងសន្ដិភាពរបស់សម្ដេចតេជោ។

ក្នុងវីដេអូចំនួន ៣នាទីនិង២១វិនាទី លោក ហ៊ុន កុសល បានថ្លែងអំណរគុណ និងថាក្រោយពីជាប់ពន្ធនាគារ ៣១ថ្ងៃលោកបានពិចារណាច្បាស់លាស់និងស្គាល់ពីព្រហ្មវិហារ និងគុណតម្លៃនៃការដឹកនាំប្រទេសរបស់សម្ដេចតេជោ ហ៊ុន សែន។

លោកថា៖ «ក្រោយពេលកូនជាប់ក្នុងពន្ធនាគារចំនួន ៣១ថ្ងៃ កូនបានពិចារណានឹងបានធ្វើការថ្លឹងថ្លែងយ៉ាងល្អិតល្អន់ចំពោះមាគ៌ានយោបាយប្រកបដោយព្រហ្មវិហារធម៌និងមនោសញ្ចេតនាចំពោះប្រជាពលរដ្ឋខ្មែរជាហេតុផលធ្វើឱ្យកូនចូលរួមជីវភាពនយោបាយប្រកបដោយការដឹងគុណចំពោះសម្ដេចពុកដែលបានកសាងមាគ៌ាកម្ពុជាដែលប្រជាពលរដ្ឋមិនអាចខ្វះបាន»

សម្ដេចតេជោបានបង្ហោះវិដេអូនេះនៅលើ channel telegram របស់សម្ដេចនៅម៉ោងប្រមាណ ២និង៤០នាទីរសៀលថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០២៣ នេះជាមួយនឹងសារស្វាគមន៍លោក ហ៊ុន កុសល ចូលបក្សប្រជាជនកម្ពុជា។

សម្ដេចបានសរសេរថា៖ «ក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំសូមស្វាគមន៍ទទួលយកលោក ហ៊ុន កុសល់ ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា»

លោក ហ៊ុន កុសល គឺជាអតីតសកម្មជនរបស់អតីតបក្សសង្គ្រោះជាតិទី២ ហើយក្នុងសប្ដាហ៍នេះដែលបានស្នើសុំចូលបក្សប្រជាជនបន្ទាប់ពីចេញពីពន្ធនាគារ។

កាលពីថ្ងៃទី២២ ខែមេសា អតីតសកម្មជនអតីតបក្សសង្គ្រោះជាតិនៅប្រទេសកូរ៉េខាងត្បូងលោក យឹម ស៊ីណន បានបានស្នើសុំចូលបក្សប្រជាជន និងត្រូវបានសម្ដេចតេជោស្វាគមន៍ដូចគ្នាថែមទាំងបានគាល់ស្នើសុំព្រះមហាក្សត្រតែងតាំងលោក យឹម ស៊ីណន ក្លាយជាអនុរដ្ឋលេខាធិការក្រសួងការងារផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក