ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីបន្តជំរុញការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានបក្សប្រជាជន សម្ដេចតេជោ ហ៊ុន សែន បានបន្តជំរុញនូវយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅតាមមូលដ្ឋាន ដោយថាជាយន្តការដែលផ្ដល់នូវភាពចំនេញដល់ភាគីនៃជម្លោះ។

ថ្លែងក្នុងពិធីជួបសំណេះសំណាល និងអបអរសាទរខួបអនុស្សាវរីយ៍ទី១៣៧ នៃទិវាពលកម្មអន្តរជាតិ និងជួបសួរសុខទុកសហជីព សាខាគណបក្សតាមរោងចក្រ បុគ្គលិកសិក្សា និងតំណាងកម្មករទូទាំងប្រទេសព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ នេះនៅសាលមហោស្រព កោះពេជ្រ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានត្រូវចូលរួមដោះស្រាយបញ្ហាទំនាស់របស់ប្រជាពលរដ្ឋតាមមូលដ្ឋាន តាមរយ:ការដោះស្រាយក្រៅប្រព័ន្ធតុលាការ ឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន ពីព្រោះការដោះស្រាយក្រៅប្រព័ន្ធតុលាការ វាមិនមានអ្នកឈ្នះ មិនមានអ្នកចាញ់ ហើយមិនមានអ្នកខាត មិនមានអ្នកចំណេញនោះទេ គឺឈ្នះទាំងអស់គ្នា ដោយមិនចាំបាច់ឡើងដល់តុលាការឡើយ។

ជាមួយគ្នានេះសម្ដេចក៏បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានខិតខំ ដោះស្រាយសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ឲ្យបានល្អប្រសើរ កុំឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ដោយប្រការអ្វីមួយ គឺត្រូវធ្វើឲ្យបានលឿន ប្រកបដោយប្រសិទ្ធភាពជូនពួកគាត់។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានជំរុញអោយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខិតខំដោះស្រាយបញ្ហារបស់ពលករនៅក្រៅប្រទេសឲ្យបានល្អប្រសើរ ជាពិសេសការពារសិទ្ធិកម្មករកុំឲ្យមានការរំលោភបំពានផ្សេងៗ។

បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាកំពុងកសាងក្របខណ្ឌគោលនយោបាយ និងក្របខណ្ឌច្បាប់ដើម្បីលើកកម្ពស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

រដ្ឋមន្ត្រីយុត្តិធម៌លោក កើត រិទ្ធ ធ្លាប់លើកឡើងថាការរៀបចំក្របខណ្ឌគោលនយោបាយ និងក្របខណ្ឌច្បាប់ ធ្វើឡើងតាមរយៈសន្ធានកម្ម (សម្រុះសម្រួល) និងការបង្កើតវិជ្ជាជីវៈសន្ធានការី (អ្នកដែលបង្កើតឱ្យមានការស្រុះស្រួល) ដើម្បីបំពេញតួនាទី និងភារកិច្ចក្នុងការសម្របសម្រួលដោះស្រាយចំពោះវិវាទមួយចំនួនស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន សំដៅកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី និងការបង្ខិតយន្តការដោះស្រាយវិវាទឱ្យកាន់តែទៅកៀកប្រជាជន ព្រមទាំងពង្រឹងសុខដុមរមនានៅក្នុងសហគមន៍ និងមូលដ្ឋាន៕ 

PHOTO: KOK KY

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក