ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន កុសល ត្រូវបានដោះលែង

ភ្នំពេញ÷ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចដោះលែងលោក ហ៊ុន កុសល ឲ្យនៅក្រៅឃុំចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ។

ការដោះលែងលោក ហ៊ុន កុសល គឺធ្វើឡើងតែមួយថ្ងៃបន្ទាប់ពីមិត្តភក្កិរបស់លោកគឺ លោក យឹម ស៊ីណន បានស្នើសុំចុះចូលជាមួយនឹងគណបក្សប្រជាជន និងបានជួបជាមួយនឹងនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន នៅឯភូមិគ្រឹះរបស់សម្ដេចកាលពីថ្ងៃម្សិលមិញ។

ក្នុងដីកាបង្គាប់ឲ្យដោះលែងចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ឃី សុខវួច បានបញ្ជាទៅប្រធានមណ្ឌលអប់រំកែប្រែទី១ (ម១) នៃក្រសួងមហាផ្ទៃដោះលែងជនត្រូវចោទឈ្មោះ ហ៊ុន កុសល ពីថ្ងៃនេះតទៅ។

គួរឲ្យដឹងដែរថា កាលពីថ្ងៃទី២២ ខែមីនា សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាឱ្យឃុំខ្លួនលោក ហ៊ុន កុសល និងសមភាគីលោកគឺលោក យឹម ស៊ីណន ក្រោមបទ «ប្រមាថចំពោះព្រះមហាក្សត្រ និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា៤៣៧ (ស្ទួន) នៃច្បាប់វិសោធនកម្មក្រមព្រហ្មទណ្ឌ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក