ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពានសម្តេចតេជោ (ថ្នាក់ខេត្ត) នៅសល់ត្រឹម ១០ ក្រុម ត្រៀមចាប់ផ្តើមប្រកួតបន្តនៅសប្តាហ៍ក្រោយ

ភ្នំពេញ៖ ក្រោយផ្អាកការប្រកួតមួយរយៈធំដោយសារការផ្ទុះឡើងនូវវិបត្តិកូវីដ-១៩ ជាពិសេសក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅពេលនេះការប្រកួតបាល់ទាត់ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen Cup (ថ្នាក់ខេត្ត) លើកទី១៥ ឆ្នាំ២០២១ នឹងបន្តការប្រកួតរបស់ខ្លួនឡើងវិញ ចាប់ពីសប្តាហ៍ក្រោយនេះតទៅ។ យ៉ាងណាក្តី ក្រោយការត្រឡប់មកវិញនេះ ខេត្តដែលបានចូលរួមប្រកួតកន្លងមកចំនួន ១១ បានដកខ្លួនពីការប្រកួត ខណៈនៅសល់តែ ១០ ខេត្តតែប៉ុណ្ណោះដែលត្រូវបន្តប្រជែងជើងឯក ឆ្នាំ២០២១នេះ។

រាជធានី-ខេត្តទាំង ១០ ដែលនៅសល់ក្នុងការប្រកួតនេះរួមមាន ពូល A ក្រុមភ្នំពេញហ្គាឡាក់ស៊ី និងខេត្តកំពង់ឆ្នាំង, ពូលB ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង, ពូលC ខេត្តសៀមរាប និងខេត្ដឧត្ដរមានជ័យ, ពូល D នៅសល់ក្រុមបាតតារាងខេត្តកណ្ដាលមួយប៉ុណ្ណោះ, ពូល E មានក្រុមកំពូលតារាងខេត្តកោះកុង និងក្រុមបាតតារាងខេត្តកំពត និងពូល F នៅសល់ក្រុមកំពូលតារាងខេត្តត្បូងឃ្មុំ ។

បន្ទាប់ពីមានក្រុមប្រកាសដកខ្លួនបន្តបន្ទាប់បែបនេះ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ក៏សម្រេចកែប្រែប្រព័ន្ធប្រកួតថ្មី ពោលគឺឈានដល់ការប្រកួតវគ្គ ៨ក្រុមចុងក្រោយតែម្តង ដោយក្រុមចំនួន ៤ បានឈរចាំវគ្គ ៨ក្រុមចុងក្រោយរួចជាស្រេចរួមមានខេត្តបន្ទាយមានជ័យ, កណ្តាល, កោះកុង និងខេត្តត្បូងឃ្មុំ។ ការប្រកួតបន្តនឹងត្រូវធ្វើឡើងដើម្បីស្វែងរកក្រុមលេខ ១ សម្រាប់ពូលដែលនៅសល់ ២ក្រុម រួមមានខេត្តកំពង់ឆ្នាំង ជួបភ្នំពេញហ្គាឡាក់ស៊ី ខណៈខេត្តសៀមរាប ជួបជាមួយបន្ទាយមានជ័យ ដែលនឹងត្រូវប្រកួតនាថ្ងៃទី០៣ ខែសីហាសប្តាហ៍ក្រោយនេះ ហើយក្រុមឈ្នះនឹងត្រូវឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ខណៈក្រុមដែលចាញ់ក្នុងការប្រកួតទាំងពីរនេះ នឹងត្រូវប្រកួត Play off មួយប្រកួតទៀតនៅថ្ងៃទី០៦ ខែសីហា ពោលគឺក្រុមចាញ់រវាងភ្នំពេញហ្គាឡាក់ស៊ី ជាមួយកំពង់ឆ្នាំង នឹងត្រូវជួបជាមួយក្រុមខេត្តកំពត និងក្រុមចាញ់រវាងខេត្តសៀមរាប ជួបជាមួយបន្ទាយមានជ័យ និងត្រូវប្រជែងជាមួយក្រុមខេត្តបាត់ដំបង ដោយក្រុមដែលឈ្នះ Play off នេះ នឹងទទួលបានកៅអីវគ្គ ៨ ក្រុមចុងក្រោយ។ រូបមន្តដែលបានលើកឡើងខាងលើនេះ ក៏ទទួលបានការឯកភាពពីបណ្តាក្រុមបាល់ទាត់ទាំងអស់ដែលចូលរួមផងដែរ។

ចំពោះកម្មវិធីប្រកួតវគ្គ ៨ក្រុមចុងក្រោយនឹងធ្វើឡើងនៅថ្ងៃទី១០ និងទី១១ ខែសីហា ខណៈវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី១៧ និងការប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី២១ ខែសីហាខាងមុខនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក