ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោកស្រី ម៉ែន សំអន ផ្តល់អនុសាសន៍ដល់គ្រូបង្វឹក-ជំនួយ និងកីឡាការិនី ដើម្បីត្រៀមខ្លួនក្នុងការប្រកួតស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមខាងមុខ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តាំផ្ញើ គ្រូបង្វឹក គ្រូជំនួយ និង កីឡាការិនីជម្រើសជាតិទាំងអស់នូវអនុសាសន៍មួយចំនួនដើម្បីត្រៀមខ្លួន និង ទទួលបានជោគជ័យក្នុងប្រកួតស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលខិតជិតមកដល់ពេលខាងមុខនេះ។

លោកស្រី ម៉ែន សំអន នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ បានជួបសំណេះសំណាលជាមួយគ្រូបង្វឹក គ្រូជំនួយ និងកីឡាការិនីជម្រើសជាតិប្រមាណ ៣៦៨នាក់ដែលនឹងត្រូវចូលរួមក្នុងការប្រកួត កីឡា ស៊ីហ្គេម លើកទី៣២និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

ក្នុងឱកាសនោះ លោកស្រីស្នើឱ្យ កីឡាការិនីទាំងអស់ត្រូវយកចិត្តទុកដាក់ ប្រឹង ប្រែងប្រកួត តែត្រូវចៀសវាងការបំពានច្បាប់ គោរពលក្ខខណ្ឌប្រកួត និងមិនត្រូវប្រើប្រាស់សារធាតុប៉ូវកម្លាំង និងទង្វើមិនគប្បី មួយចំនួន ដែលនាំឱ្យប៉ះពាល់សេចក្តីថ្លៃថ្នូររបស់ជាតិ ព្រោះសេចក្តីថ្លៃថ្នូររបស់ជាតិ ពិតជាសំខាន់ណាស់។

លោកស្រីក៏ស្នើដល់គ្រូបង្វឹក និងគ្រូជំនួយ ខិតខំបង្វឹក និងផ្តល់នូវបច្ចេកទេស ក្នុងការប្រកួតទៅដល់ កីឡាការិនីទាំងអស់ និង ផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្តឲ្យយកចិត្តទុកដាក់ហ្វឹកហាត់ និងការប្រកួត។

ទន្ទឹមនោះ លោកស្រីក៏បានណែនាំ កីឡាការិនីទាំងអស់ត្រូវខិតខំហ្វឹកហាត់ គោរពវិន័យ មានសាមគ្គី ភាពផ្ទៃក្នុង និងមានសាមគ្គីភាព ល្អជាមួយកីឡាករ កីឡាការិនីបរទេស ទាំងអស់ ដែលមកចូលរួមប្រកួត និងត្រូវរក្សាឲ្យបាននូវក្រម សីលធម៌ក្នុងការប្រកួត និង រក្សាទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ។

គួរឱ្យដឹងដែរថា កីឡាសម្រាប់ការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ មានចំនួន៣៧ប្រភេទកីឡានិង មានកីឡាករ កីឡារិនីចំនួន ១២ ៤០៤នាក់ នៃប្រតិភូកីឡាដែលបានចុះឈ្មោះក្នុងបញ្ជី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក