លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ជប៉ុនប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌កម្ពុជា-ជប៉ុន ឲ្យកាន់តែរឹងមាំ

ភ្នំពេញ៖ ឯកអគ្គរាជទូតវិសាមញ្ញនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជាលោក Ueno Atsushi ប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌កាន់តែរឹងមាំបន្ថែមជាមួយកម្ពុជា ដែលរួមមានការបន្តកិច្ចខិតខំប្រឹងប្រែងអភិរក្ស និងអភិវឌ្ឍន៍រួមគ្នា។

ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាលើកឡើងបែបនេះក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។

នាជំនួបនោះដែរ ឯកអគ្គរដ្ឋទូតជប៉ុនបានបញ្ជាក់ថាក្នុងនាមជាមិត្តជិតស្និទ្ធរបស់កម្ពុជា និងក្នុងអណត្តិការទូតរបស់លោកនៅកម្ពុជានឹងប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌កម្ពុជា-ជប៉ុន ឲ្យបានរឹងមាំមួយកំរិតថែមទៀត និងបន្តជួយអភិរក្ស អភិវឌ្ឍវប្បធម៌នៃកម្ពុជា។

ជាមួយគ្នានេះ លោកក៏បានសម្តែងនូវក្តីរំភើប ស្ងើចសរសើរចំពោះវប្បធម៌ដ៏សំបូរបែបនៃកម្ពុជា និងបានចូលរួមអបអរសារទរចំពោះការរៀបចំពិធីផ្សេងៗរបស់កម្ពុជា នាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រកបដោយភាពរលូននិងជោគជ័យខ្ពស់។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យវប្បធម៌ និងសិល្បៈរបស់ជប៉ុនជាមួយកម្ពុជា ជាពិសេសកិច្ចឧបត្ថម្ភគាំទ្រក្នុងការអភិរក្សប្រាសាទបុរាណ និងសកម្មភាពវប្បធម៌ផ្សេងៗទៀត រួមទាំងការអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ទាំងរូបី និងអរូបី។

លោកស្រីសង្ឃឹមថាកិច្ចសហការរវាងកម្ពុជា-ជប៉ុន នឹងបន្តទៅមុខទៀត ព្រមទាំងស្វាគមន៍ផងដែរ នូវសកម្មភាពវប្បធម៌នានាកម្ពុជា-ជប៉ុន ដើម្បីអបអរសារទរខួបលើកទី៧០នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក