ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេច ហេង សំរិន ស្នើដល់សមាជិកសមាជិកា ខំថែរក្សាសណ្តាប់ធ្នាប់សង្គមឱ្យបានល្អដើម្បីទទួលបានជោគជ័យបន្តទៀតក្នុងការបោះឆ្នោតនីតិកាលទី៧

ភ្នំពេញ៖ ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយគណបក្សខេត្តត្បូងឃ្មុំ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ថ្លែងថាដើម្បីឈានទៅទទួលបានជោគជ័យបន្តទៀត នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ សម្តេចស្នើដល់សមាជិក សមាជិកាទាំងអស់ ខិតខំថែរក្សាសណ្តាប់ធ្នាប់សង្គមឱ្យបានល្អ តាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព ថែរក្សាចីរភាពនៃដំណើរការប្រជាធិបតេយ្យឱ្យបានរលូន និង បង្កើនការយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យសង្គមសេដ្ឋកិច្ចឱ្យកាន់តែមានការរីកចម្រើនសំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន លើកឡើងបែបនេះក្នុងពិធីបិទសន្និបាតបូកសរុបការងារ គណបក្សខេត្តត្បូងឃ្មុំឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នេះ នៅទីស្នាក់ការគណបក្សស្រុកត្បូងឃ្មុំ។

សម្តេច ហេង សំរិន គូសបញ្ចាក់ថាការយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យសង្គមសេដ្ឋកិច្ចឱ្យកាន់តែមានការរីកចម្រើនសំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងត្រូវខិតខំអនុវត្តន៍ឱ្យបានត្រឹមត្រូវគ្រប់ជ្រុងជ្រោយប្រកបដោយចីរភាពនូវគោលនយោបាយគាំពារសង្គម របស់រាជរដ្ឋាភិបាលដើម្បីជួយដោះស្រាយជីវភាពប្រជាជនក្រីក្រ និងប្រជាជនដែលងាយរងនូវហានិភ័យផ្សេងៗ។

សម្តេចបានបញ្ជាក់ទៀតថា “ផ្អែកលើអំពើល្អរបស់មន្រ្តីគណបក្ស បរិមាណ និងគុណភាពសមាជិកគណបក្សដើម្បីឈ្នះឆ្នោត” ដោយធានាឱ្យបាននូវទិសស្លោក “ពង្រឹងចាស់ ពង្រីកថ្មី និងប្រែក្លាយសមាជិកម្នាក់ឱ្យក្លាយទៅជាសំឡេងគាំទ្រគណបក្សមួយសន្លឹក” ផ្តើមចេញពីការខិតខំប្រឹងប្រែងទាំងនេះ ហើយ បានធ្វើឱ្យគណបក្សជោគជ័យយ៉ាងធំធេងក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងមក ។

ជាមួយគ្នានេះដែរ សម្តេចបានសង្កត់ធ្ងន់ពីជោគជ័យរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតខាងមុខនឹងនាំមកនូវ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងបានដំណើរការដោយរលូន នូវកម្មវិធីនយោបាយដែលគណបក្សបានដាក់ចេញក្នុងការអនុវត្តទទួលបាននូវសមិទ្ធផលធំធេងជូនជាតិ និងប្រជាជនដោយពិតប្រាកដបន្តទៀត។

គួរឱ្យដឹងដែរថា រាជរដ្ឋាភិបាលបានបន្តពង្រឹងប្រព័ន្ធគាំពារសង្គម សំដៅជួយថែរក្សាលំនឹងជីវភាពរស់នៅរបស់ប្រជាជនក្រីក្រ ងាយរងគ្រោះ និងប្រជាជន ដែលរងហានិភ័យផ្សេងៗ ជាក់ស្តែងរាជរដ្ឋាភិបាលបានអនុវត្តកម្មវិធីសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធជាមួយជំងឺកូវីដ-១៩ ចំនួន ១២ជុំ មាន ៣៣លើក ដោយរដ្ឋចំណាយអស់ទឹកប្រាក់ចំនួនជិត ១ពាន់លានដុល្លា ហើយគ្រួសារដែលទទួលបានមានចំនួនជាង ៧០ម៉ឺនគ្រួសារ មានសមាជិកសរុបជិត ៣លាននាក់ ហើយកំពុងបន្តបើកផ្តល់ជូនបន្តទៀត និងឧបត្ថម្ភគ្រួសារដែលរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា ជាដើមនោះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជំរុញដល់សមាជិក សមាជិកាទាំងអស់បន្តខិតខំបំពេញភារកិច្ច ពិសេសត្រូវបន្តអនុវត្តអំពើល្អ បម្រើពលរដ្ឋឱ្យបានទាន់ពេលវេលា និងប្រកបដោយគុណភាព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក