ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកបើកឡានដោយប្រើប្រាស់ប័ណ្ណបើកបរដែលផុតកំណត់មានជិត៣៥ម៉ឺននាក់

ភ្នំពេញ៖ រដ្ឋមន្ត្រីសាធារណការលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថាបច្ចុប្បន្នមានអ្នកប្រើប្រាស់យានយន្តចំនួន ៣៤៩ ០០០ នាក់ដែលកំពុងកាន់ប័ណ្ណបើកបរដែលផុតសពុលភាព។ លោកបានជំរុញដល់អ្នកទាំងនោះឱ្យមកដាក់ពាក្យស្នើសុំបន្តសពុលភាពឡើងវិញនៅតាមកន្លែងផ្ដល់សេវាសាធារណរបស់ក្រសួង។

ថ្លែងក្នុងពីធីសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការស្ថានីយត្រួតពិនិត្យយានយន្តសំរោងអណ្ដែត ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ លោក ស៊ុន ចាន់ថុល បានអំពាវនាវដល់អ្នកដែលប្រើប្រាស់ប័ណ្ណបើកបរហួសសពុលភាពទាំងអស់ទៅបន្តសពុលភាពឡើងវិញ និងកុំប្រើប្រាស់ឈ្មួញកណ្ដាល។

លោកថា៖ «នៅពេលដែលនគរបាលលោកចាប់ត្រួតពិនិត្យ យើងថាគេត្រួតពិនិត្យចង់បានថវិកា មិនមែនទេ! គឺគេធ្វើតាមច្បាប់ ។ ច្បាប់ចង្អុលបង្ហាញថាអ្នកបើកបរត្រូវយកប័ណ្ណបើកបរមកបន្តសពុលភាពបើវាផុតកំណត់សពុលភាព។ នេះជាច្បាប់ហើយការផាកពិន័យនោះមិនមែនជាការផាកដោយនគរបាលលោកចង់ធ្វើទេ គឺដោយសារច្បាប់ចង្អុលបង្ហាញ»។

លោករដ្ឋមន្ត្រីបានលើកឡើងថាបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាមួយដែលរដ្ឋាភិបាលព្រួយបារម្ភដោយថាភាគច្រើនកើតឡើងពីបញ្ហាមនុស្សតែម្ដង។ លោកធ្លាប់ឱ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាក្នុងមួយថ្ងៃជាមធ្យមបានសម្លាប់មនុស្ស៥នាក់ ដែលស្នើនឹង១៥០នាក់ក្នុង១ខែ ខណៈធ្វើឱ្យខាតបង់ថវិកាជាតិប្រមាណ ៤៥០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក