ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ភ្លើងគប់ស៊ីហ្គេមឆ្នាំ២០២៣ ទទួលបានជោគជ័យសម្រាប់ការរៀបចំនៅមីយ៉ាន់ម៉ា

មីយ៉ាន់ម៉ា៖ ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ បានប្រព្រឹត្តទៅដោយជោគជ័យ និងបញ្ចប់ដោយរលូន។

ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្នុងប្រទេសមីយ៉ាន់ម៉ា ទីក្រុងយ៉ាំងហ្គូននេះមានវត្តមានរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC លោក ហោ សារុន និងរដ្ឋមន្ដ្រីសហភាពក្រសួងកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកមីយ៉ាន់ម៉ាលោក MInn Thein Zan និង អគ្គនាយកក្រសួងកីឡា និងកិច្ចការយុវជនលោក Tun Myint Oo រួមទាំងថ្នាក់ដឹកនាំតំណាងក្រសួងការបរទេសមីយ៉ាន់ម៉ា ឯកអគ្គរដ្ឋ/រាជទូតបណ្ដាប្រទេសក្នុងតំបន់ និងក្រៅតំបន់ ថ្នាក់ដឹកនាំតំណាងគណៈកម្មាធិការប្រជាជនទីក្រុងយ៉ាំងហ្គូន ព្រមទាំងអត្តពលិកប្រមាណ ១ ៥០០នាក់។

ប្រទេសមីយ៉ាន់ម៉ា គឺជាប្រទេសទី៨ បន្ទាប់ពីដង្ហែរួចរាល់ចេញពីប្រទេសថៃ សិង្ហបុរី ម៉ាឡេស៊ី ទីម័រខាងកើត ឥណ្ឌូណេស៊ី ហ្វីលីពីន និងវៀតណាម។ ភ្លើងគប់នេះនឹងបន្តដង្ហែទៅប្រទេសឡាវ ដែលជាប្រទេសចុងក្រោយក្នុងអាស៊ាន មុនត្រឡប់មកកម្ពុជាវិញដោយឆ្លងកាត់ខេត្តជុំវិញបឹងទន្លេសាប។

គួរឱ្យដឹងដែរថា ភ្លើងគប់កីឡានឹងដង្ហែចេញពីប្រទេសឡាវ ឆ្ពោះមកកម្ពុជាវិញតាមខេត្តស្ទឹងត្រែង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដើម្បីបន្តដង្ហែនៅតាមខេត្តជាប់បឹងទន្លេសាប ដោយដង្ហែចេញពីខេត្តស្ទឹងត្រែង ឆ្ពោះទៅខេត្តក្រចេះនៅថ្ងៃទី២៨ ខែមេសា បន្តទៅខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២៩ មេសា និងបន្តមកខេត្តជុំវិញបឹងទន្លេសាបដទៃទៀត ចុងក្រោយនឹងបន្តដង្ហែមកទីលានពហុកីឡដ្ឋានជាតិមរតកតេជោដែលជាកន្លែងបើកពិធីប្រកួតស៊ីហ្គេម និងប៉ារ៉ាហ្គេមនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣៕

PHOTO: Cambodia 2023

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក