ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រុមមេធាវីរដ្ឋាភិបាលអ៊ូហ្គង់ដា ស្នើប្រធានាធិបតីកុំចុះហត្ថលេខាលើច្បាប់ប្រឆាំងអ្នកស្រឡាញ់ភេទដូចគ្នា

អ៊ូហ្គង់ដា៖ ក្រុមមេធាវីនៃរដ្ឋាភិបាលអ៊ូហ្គង់ដាបានធ្វើការឱ្យយោបល់ទៅកាន់ប្រធានាធិបតី Yoweri Museveni មិនឱ្យចុះហត្ថលេខាលើច្បាប់ប្រឆាំងមនុស្សស្រឡាញ់ភេទដូចគ្នាដែលអនុម័តដោយសភាកាលពីខែមុន ខណៈដែលប្រធានាធិបតីបានជួបជាមួយសមាជិកសភាគណបក្សកាន់អំណាចកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញដើម្បីពិភាក្សាអំពីច្បាប់ដ៏ចម្រូងចម្រាសនេះ។

ច្បាប់ប្រឆាំងការស្រឡាញ់ភេទដូចគ្នាឆ្នាំ២០២៣ ដែលអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងប្រឆាំងនឹងជនណាក៏ដោយដែលចូលរួមក្នុងសកម្មភាពស្រលាញ់ភេទដូចគ្នាត្រូវបានថ្កោលទោសយ៉ាងពេញទំហឹងដោយសហគមន៍អន្តរជាតិ និងអ្នកធ្វើយុទ្ធនាការការពារសិទ្ធិ។ លោក Museveni បានប្រឈមមុខនឹងការអំពាវនាវយ៉ាងទូលំទូលាយដើម្បីបដិសេធនូវច្បាប់ដែលត្រូវបានគេរិះគន់ថា ជាច្បាប់ប្រឆាំងអ្នកស្រឡាញ់ភេទដូចគ្នាដ៏ឃោឃៅបំផុតលើពិភពលោក។

គួរបញ្ជាក់ថា បើតាមសេចក្តីព្រាងបានបង្ហាញថា អ្នកណាក៏ដោយដែលចូលរួមក្នុងសកម្មភាពស្រឡាញ់ភេទដូចគ្នាអាចប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត ខណៈដែលអ្នកប្រព្រឹត្តល្មើសដដែលៗអាចនឹងត្រូវកាត់ទោសប្រហារជីវិត។ មេធាវីរបស់រដ្ឋាភិបាលបានណែនាំឱ្យប្រធានាធិបតីធ្វើការបញ្ជូនត្រឡប់សេចក្តីព្រាងច្បាប់នេះទៅកាន់សភាវិញ។ នេះបើតាមប្រភពដែលសារព័ត៌មានទទួលបាន។ 

ការផ្លាស់ប្តូរនេះបានកើតឡើងនៅពេលដែលសភាអ៊ឺរ៉ុបបានបោះឆ្នោតថ្កោលទោសច្បាប់នេះ ហើយបានជំរុញឱ្យរដ្ឋសហភាពអឺរ៉ុបរកវិធីដើម្បីដាក់សម្ពាធដលលោកប្រធានាធិបតី Museveni កុំឱ្យចុះហត្ថលេខាអនុវត្តច្បាប់នេះ ដោយព្រមានពីការប៉ះពាល់ដល់ទំនាក់ទំនងប្រទេសនានាជាមួយរដ្ឋធានី Kampala របស់ខ្លួន។ សភាអឺរ៉ុបបានជំរុញឱ្យគណៈកម្មការអឺរ៉ុបប្រើគ្រប់មធ្យោបាយការទូត ច្បាប់ និងហិរញ្ញវត្ថុចាំបាច់ទាំងអស់ ដើម្បីបញ្ចុះបញ្ចូលប្រធានាធិបតីមិនឱ្យចុះហត្ថលេខាលើច្បាប់នេះ។

គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តនៅក្នុងសម័យប្រជុំសភាដ៏ច្របូកច្របល់ត្រឹមពេលតែមួយយប់ ហើយឃ្លាក្នុងច្បាប់ដែលបានព្រាងយ៉ាងប្រញាប់ប្រញាល់ជាច្រើនត្រូវបានបើកចំហសម្រាប់ការបកស្រាយ។ ដោយហេតុនេះហើយ ក្រុមមេធាវីរបស់រដ្ឋាភិបាលបានព្រមានថាបទប្បញ្ញត្តិមួយចំនួនរបស់សេចក្តីព្រាងច្បាប់នេះមានភាពទូលំទូលាយពេក និងមិនមានភាពច្បាស់លាស់។ ក្រុមមេធាវីបានបន្តថា បទប្បញ្ញត្តិច្បាប់នេះចាំបាច់ត្រូវពិនិត្យឡើងវិញ មុនពេលដែលសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តដោយប្រធានាធិបតី ដើម្បីចៀសវាងការចោទប្រកាន់លើសេចក្តីព្រាងច្បាប់នៅក្នុងតុលាការ ក្រោមហេតុផលអធម្មនុញ្ញភាពនៅពេលចូលជាធរមាន៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក