ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តទី២២ត្រូវបានបើកដំណើរការ

ភ្នំពេញ៖ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តទី២២ នៅកម្ពុជាបានបើកដំណើរការនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ។

រដ្ឋមន្ត្រីសាធារណការលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីសម្ពោធនេះដោយផ្ទាល់។

ថ្លែងក្នុងពិធីបើកសម្ពោធតំណាងក្រុមហ៊ុន ខេមបូឌា ម៉ូធ័រវីហ៊ីឃល អ៊ិនស្ពេកសិន លោកស្រី ឌុយ ឌីរ៉ាប៊ី បានថ្លែងថាបច្ចុប្បន្នក្រុមហ៊ុនលោកស្រីមានមណ្ឌលត្រួតពិនិត្យយានយន្តចំនួន៦មណ្ឌលនៅភ្នំពេញ និង១៣មណ្ឌលនៅតាមបណ្ដាខេត្ត រួមទាំងមានរថយន្តឆៀកចល័តចំនូន៣គ្រឿងថែមទៀតដើម្បីបម្រើការត្រួតពិនិត្យរថយន្តនៅតាមបណ្ដាខេត្តដែលមិនទាន់មានមណ្ឌលឆៀក។

លោកស្រីថា៖ «សូមជម្រាបថាក្រុមហ៊ុន CMVIC បានផ្ដើមបំរើការឆៀកយានយន្តតាំងពីឆ្នាំ២០០០មកម្លេះ ហើយកាលនោះមានតែមណ្ឌលឆៀកតែ១ប៉ុណ្ណោះ។ ចាប់តាំងពីឆ្នាំ២០១៦មក ក្រុមហ៊ុនបានចាប់ផ្ដើមពង្រីកសាខាជាបន្តបន្ទាប់»

រដ្ឋមន្ត្រីសាធារណការ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថាការបង្កើតមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសនេះគឺដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋដែលចង់យករថយន្តមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសបញ្ចៀសនូវការយឺតយ៉ាវនានា។

លោកថា៖ «នេះយើងធ្វើអ្វីៗគឺទៅតាមការការណែនាំតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថាយើងជាអ្នកបម្រើរាស្ត្រត្រូវតែផ្ដល់សេវាសាធារណ សេវាចាំបាច់ជូនប្រជាពលរដ្ឋយើងធ្វើឱ្យមានប្រសិទ្ធភាពតម្លាភាព និងរហ័ស»

ជាមួយគ្នានេះលោកទេសរដ្ឋមន្ត្រីបានសំណូមពររថយន្តដែលមិនទាន់ត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យទៅធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យរួចរាល់ដើម្បីបញ្ជៀសនូវការផាកពិន័យ និងគ្រោះថ្នាក់ផ្សេងៗដែលបណ្ដាលមកពីបច្ចេកទេសយានយន្ត។

បើតាមលោក ស៊ុន ចាន់ថុល បច្ចុប្បន្នបានរថយន្តដែលមិនទាន់យកទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសចំនួន ១៥៣ពាន់គ្រឿង ដែលស្មើនឹងប្រមាណ១៤%នៃរថយន្តដែលកំពុងប្រើប្រាស់នៅកម្ពុជា៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក