ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរកីឡាអ៊ីតាលីបានសម្រេចដកការពិន័យដក ១៥ពិន្ទុទៅលើក្លិប Juventus

អ៉ីតាលី៖ ស្ថាប័នជាន់ខ្ពស់ផ្នែកកីឡារបស់អ៉ីតាលីបានធ្វើការលុបចោលចំពោះការសម្រេចដកពិន្ទុក្លិប Juventus ចំនួន ១៥ពិន្ទុ ពាក់ព័ន្ធទៅនឹងបញ្ហានៃការផ្ទេរកីឡាកររបស់ក្លិប ខណៈបញ្ជាឱ្យផ្នែកពាក់ព័ន្ធទាំងអស់រង់ចាំស្តាប់សវនាការថ្មីមួយទៀត។ ដោយនៅសល់ការប្រកួតចំនួន ៨ មុននឹងបញ្ចប់រដូវកាល ២០២២/២០២៣ ការសម្រេចនេះនឹងធ្វើឱ្យក្លិប Juventus រំកិលខ្លួនពីចំណាត់ថ្នាក់លេខ ៧ មកកាន់ចំណាត់ថ្នាក់លេខ ៣ វិញ ដោយមាន ៥៩ពិន្ទុ និងតាមពីក្រោយក្រុមកំពូលតារាង Napoli ចំនួន ១៦ពិន្ទុ ប៉ុន្តែគ្រប់គ្រាន់ល្មមសម្រាប់ការប្រជែងកៅអី Champions League រដូវកាលក្រោយ។ 

ការសម្រេចរបស់ក្រុមប្រឹក្សាភិបាលទទួលបន្ទុកផ្នែកកីឡារបស់អ៉ីតាលីបានកើតឡើងបន្ទាប់ពី Juventus ដែលជាក្លឹបបាល់ទាត់ដែលជោគជ័យបំផុតនៅក្នុងប្រទេសនេះបានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចរបស់តុលាការបាល់ទាត់អ៉ីតាលីដែលបានធ្វើឡើងកាលពីខែមករា ដោយបានលើកពីទិដ្ឋភាពនៃការដោះដូរកីឡាកររវាងក្លិប Juventus និងក្លិបបាល់ទាត់ផ្សេងៗទៀតនៅលីគដូចគ្នា។ តុលាការក៏បានសម្រេចហាមឃាត់ទៅលើអតីតនាយក និងនាយកក្លិប Juventus ចំនួន ១១នាក់មិនឱ្យកាន់តំណែងក្នុងវិស័យបាល់ទាត់អ៉ីតាលី ដែលរួមមានទាំងលោក Andrea Agnelli អតីតប្រធានដ៏មានឥទ្ធិពលនៃក្លិប Juventus។ 

ដោយទទួលយកការប្តឹងតវ៉ារបស់ Juventus មួយផ្នែក ក្រុមប្រឹក្សាភិបាលទទួលបន្ទុកផ្នែកកីឡារបស់អ៉ីតាលីពុំបានបង្ហាញពីកំហុសជាក់លាក់នៃក្លិបនេះឡើយ ប៉ុន្តែបានសំរេចថា តុលាការបាល់ទាត់ដែលបង្កើតឡើងដោយចៅក្រមផ្សេងៗគ្នា ឥឡូវនេះគួរតែរៀបចំការជំនុំជម្រះសាជាថ្មីដើម្បីសម្រេចទៅលើកំហុសរបស់ Juventus និងបុគ្គលដែលរងការពិន័យចំនួន ១១នាក់ ដោយស្នើឱ្យមានការដាក់ទណ្ឌកម្មណាមួយសមស្របជាងនេះ។ ប្រធានផ្នែកបាល់ទាត់របស់ Juventus លោក Francesco Calvo បាននិយាយថា ក្លឹបស្វាគមន៍យ៉ាងខ្លាំងចំពោះឥទ្ធិពលនៃការសម្រេចនេះលើតារាងពិន្ទុ Serie A ព្រោះវាពិតជាផ្តល់ភាពប្រាកដប្រជាមួយដល់ Juventus និងក្រុមផ្សេងទៀតដែលកំពុងប្រជែងគ្នាដណ្តើមយកកៅអីមួយក្នុងក្របខ័ណ្ឌ Champions League នៅឆ្នាំក្រោយ។

ទោះជាយ៉ាងណាក៏ដោយ Juventus ក៏ប្រឈមមុខនឹងការពិន័យកីឡាដ៏មានឥទ្ធិពល ដែលអាចមានការកាត់ពិន្ទុផងដែរ នៅក្នុងករណីដាច់ដោយឡែកមួយដែលសមាគមបាល់ទាត់អ៊ីតាលី (FIGC) បានចោទប្រកាន់ថាក្លិបកំពុងមានភាពមិនប្រក្រតីប្រព្រឹត្តដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធក្នុងការបង់ប្រាក់របស់ក្លឹបដល់កីឡាករ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក