ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រូបជនរងគ្រោះជាស្រ្តីមានផ្ទៃពោះនៅអ៊ុយក្រែន ឈ្នះពានរូបថតសារព័ត៌៌មានពិភពលោកឆ្នាំ២០២៣

អន្តរជាតិ៖ រូបភាពដ៏គួរឱ្យអាណិតអាសូរនៃជនរងគ្រោះជាស្រ្តីជនជាតិអ៊ុយក្រែនដែលជាស្រ្តីមានផ្ទៃពោះ ក្នុងការវាយប្រហារពីសំណាក់ប្រទេសរុស្ស៊ីទៅលើមន្ទីរពេទ្យសម្ភពក្នុងទីក្រុង Mariupol បានឈ្នះពានរង្វាន់ជារូបភាពសារព័ត៌មានដ៏ល្អបំផុតរបស់ពិភពលោកប្រចាំឆ្នាំ២០២៣ នៅក្នុងកម្មវិធីកាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសាម្សិលមិញ។

រូបភាពដែលផ្តិតបានដោយអ្នកកាសែតជនជាតិអ៊ុយក្រែន លោក Evgeniy Maloletka នៃទីភ្នាក់ងារសារព័ត៌មាន Associated Press បង្ហាញពីទិដ្ឋភាពនៃក្រុមអ្នកជួយសង្គ្រោះដែលបានសែងស្រ្តីឈ្មោះ Iryna Kalinina វ័យ៣២ឆ្នាំ ចេញពីគំនរបាក់បែកនៃមន្ទីរពេទ្យក្នុងទីក្រុងកំពង់ផែ Mariupol ដែលត្រូវបានបំផ្លិចបំផ្លាញដោយការវាយប្រហាររបស់រុស្សី។

គួរបញ្ជាក់ថា ក្រោយមកស្រ្តីខាងលើនៅតែបានសម្រាលកូនបើទោះបីជាមានការវាយប្រហារកាលពីថ្ងៃទី០៩ ខែមីនាក្តី ដោយនាងបានដាក់ឈ្មោះកូននោះថា Miron ដែលមានន័យជាភាសាខ្មែរថា "សន្តិភាព"។ យ៉ាងណាក្តី ជារឿងអកុសលស្រ្តីរូបនេះបានស្លាប់នៅប្រហែលជាមួយម៉ោងកន្លះក្រោយការវាយប្រហារនេះ។

គណៈវិនិច្ឆ័យបានលើកឡើងនៅក្នុងសេចក្តីអធិប្បាយមួយ ក្រោយពេលរូបភាពនេះត្រូវបានប្រកាសថាជាម្ចាស់ជ័យលាភីនៅឯទីក្រុង Amsterdam ប្រទេសហូឡង់ថា រូបភាពនេះគឺបានចាប់យកចំណុចមួយដែលអាចនិយាយបានថាជាភាពមិនគប្បី និងភាពភ័យរន្ធត់ដែលបណ្ដាលមកពីសង្គ្រាម។ រូបភាពនេះក៏ជាការសបញ្ជាក់អំពីព្រឹត្តិការណ៍ប្រចាំឆ្នាំ និងភស្តុតាងនៃឧក្រិដ្ឋកម្មសង្រ្គាមដែលត្រូវបានប្រព្រឹត្តប្រឆាំងនឹងជនស៊ីវិលអ៊ុយក្រែនដោយកងកម្លាំងរុស្ស៊ី"។ 

គួររំឮកថា រុស្សីបានចូលកាន់កាប់ទៅលើទីក្រុង Mariupol កាលពីរដូវផ្ការីកឆ្នាំមុន បន្ទាប់ពីការឡោមព័ទ្ធនិងបំផ្លិចបំផ្លាញស្ទើរទាំងស្រុងទៅលើទីក្រុងនេះ។ 

ដោយឡែក សម្រាប់អ្នកឈ្នះពានរង្វាន់ផ្សេងៗទៀតរួមមានដូចជាអ្នកថតរូបជនជាតិដាណឺម៉ាក Mads Nissen បានឈ្នះពានរង្វាន់សាច់រឿងប្រចាំឆ្នាំសម្រាប់តម្លៃសន្តិភាពនៅអាហ្វហ្គានីស្ថាន, រូបបថតដ៏គួរឱ្យភ័យខ្លាច ប៉ុន្តែមានភាពស្រស់ស្អាតទាំង ៩សន្លឹក នៃជីវិតក្រោមការដឹកនាំរបស់ក្រុមតាលីបង់។ គួរបញ្ជាក់ថា អ្នកថតរូបជនជាតិដាណឺម៉ាក Nissen បានឈ្នះពានរង្វាន់រូបថតសារព័ត៌មានពិភពលោកប្រចាំឆ្នាំ២០២១ផងដែរ សម្រាប់រូបថតនៃការឱបក្នុងអំឡុងពេលការផ្ទុះឡើងនៃជំងឺរាតត្បាត COVID-19៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក