ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីប្រកាសស្វាគមន៍លោក យឹម ស៊ីណន ចូលបក្សប្រជាជន

ភ្នំពេញ៖ ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍លោក យឹម ស៊ីណន ដែលមានបំណងចង់ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ប្រាប់សារព័ត៌មាននៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះថា សម្ដេចសង្ឃឹមថាការចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនដោយលោក យឹម ស៊ីណន នឹងធ្វើឱ្យគណបក្សប្រជាជនមានធនធានមនុស្សមានតម្លៃបន្ថែមទៀ។

សម្ដេចថា៖ «សូមស្វាគមន៍ចំពោះលោក យឹម ស៊ីណន សម្រាប់ការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា តាមការស្នើសុំរបស់លោក ហើយសង្ឃឹមថា លោក ស៊ីណន នឹងក្លាយជាធនធានមនុស្សរបស់គណបក្សប្រជាជនកម្ពុជាដ៏មានតម្លៃ»

គួរឱ្យដឹងដែរថានៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ លោក យឹម ស៊ីណន បានសរសេរដោយប្រើ Page របស់ប្រពន្ធលោកឈ្មោះ Makara Sophat Page ថា បន្ទាប់ពីចេញពីគុក១ខែមកទើបលោកដឹងថាអ្នកណាជាមិត្តពិត នរណាជាយុទ្ធមិត្តពិតក្នុងសង្វៀននយោបាយ។ លោកបន្ថែមថាអស់រយៈពេល ១២ឆ្នាំដែលលោកនៅជាមួយក្រុមប្រឆាំងដែលបានចូលក្នុងកាន់បដាស្រែកទាមទារទៅរដ្ឋាភិបាលឱ្យដោះលែងក្រុមប្រឆាំងពីគុក ចូលរួមថ្កោលទោសជានិច្ចតែចុងក្រោយពេលដែលលោកចូលគុកពុំមានឡើយការទាមទារដោះលែងលោកដោយក្រុមប្រឆាំងនោះទេ បន្ថែមពីលើនោះដោយការប្រមាថ និងលាបព័ណ៌លើលោកថែមទៀត។

លោកចាត់ទុកក្រុមប្រឆាំងដែលលោកធ្លាប់ដើរជាមួយជាង ១ទស្សវត្សនេះថាមានចរិតសាហាវ អគុណធម៌ និងគ្មានលក្ខណៈសម្បត្តិធ្វើជាមេដឹកនាំ។

លោកសរសេរថា៖ «ពួកនេះបានឡើងកាន់អំណាចវិញ អ្នកដែលពួកគេត្រូវសម្លាប់ ឬចាប់ដាក់គុកមុនគេនោះគឺ ក្រុមអ្នកប្រជាធិបតេយ្យនិយមពិត ដែលមិនចុះសម្រុងនឹងគំនិត ឬទស្សនៈមិនគាំទ្រពួកគេដូចជាខ្ញុំ ឬអ្នកដទៃទៀតនេះឯង»

លោក ស៊ីណន ដែលត្រូវបានចាប់ដាក់ពន្ធនាគារដោយសារបានប្រើប្រាស់ភាសាប្រមាទលើព្រះមហាក្សត្រក្នុងពេលដែលព្រះអង្គទៅទទួលអគ្គីជ័យកីឡានៅខេត្តសៀមរាបកាលពីថ្ងៃទី២១ ខែមីនា បានសរសេររៀបរាប់ទៀតថាលោកពិតជាមិនចង់ឃើញបក្ស ឬក្រុមនយោបាយប្រជាធិបតេយ្យក្លែងក្លាយមានឱកាសដឹកនាំកម្ពុជានោះទេទើបលោកចង់ចូលរួមជាមួយបក្សប្រជាជនដើម្បីមានលទ្ធភាព និងឱកាសពេញលេញបម្រើប្រជាជន និងប្រទេសជាតិ។

លោកថា៖ «ប្រសិនបើសម្តេចផ្តល់ឱកាស និងផ្តល់ការអនុញ្ញាត ខ្ញុំស្នើសុំចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ដើម្បីមានលទ្ធភាព និងឱកាសពេញលេញចូលរួមបម្រើប្រជាជន និងប្រទេសជាតិក្រោមដំបូលសន្តិភាព។ ក៏ប៉ុន្តែប្រសិនសម្តេចពិនិត្យឃើញថា ខ្ញុំគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់មិនសមនឹងចូលរួមជាមួយគណបក្សប្រជាជនទេ ខ្ញុំក៏នឹងពេញចិត្តរស់នៅជាពលរដ្ឋធម្មតាដូចពលរដ្ឋដទៃទៀតជួយជាតិ និងបម្រើប្រជាជនតាមលទ្ធភាពដែលខ្ញុំមានផងដែរ»៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក