ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកទឹកចិត្តពលរដ្ឋទៅទទួលសេវាសាធារណៈពីក្រសួងសាធារណការដោយខ្លួនឯង

ភ្នំពេញ៖ រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកទឹកចិត្តដល់ពលរដ្ឋដែលត្រូវធ្វើឆៀកឡាន បន្តប័ណ្ណបើកបរ ឬចង់ទទួលសេវាសាធារណៈពីក្រសួងសាធារណការសូមធ្វើដោយខ្លួនឯង កុំប្រើប្រាស់ឈ្មួញកណ្ដាលដោយថាដើម្បីកាត់បន្ថយការចំណាយដែលឥតប្រយោជន៍ ខណៈរដ្ឋាភិបាលកំពុងសំរួលការងារបម្រើសសេវាសាធារណជូនពលរដ្ឋកាន់តែល្អ។

ថ្លែងក្នុងពីធីសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការស្ថានីយត្រួតពិនិត្យយានយន្តសំរោងអណ្ដែត ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងថាការទៅទទួលសេវាសាធារណៈពីក្រសួង និងទីតាំងដែលក្រសួងបានដាក់គឺមិនស្មុគស្មាញ និងមានការដាក់តម្លៃច្បាស់ៗដល់ពលរដ្ឋបានឃើញ។ លោកថាការប្រើប្រាស់ឈ្មួញកណ្ដាលក្នុងការជួយរត់ការផ្សេងដូចជាការបន្តសពុលភាពប័ណ្ណបើកបរ និងធ្វើឆៀកឡានជារឿងមិនចាំបាច់ និងខាតពេលវេលា។

លោកថា៖ «យើងចេះតែនិយាយថាយកឡានមកឆៀក ឬពន្យារប័ណ្ណបើកបរប្ដូរប័ណ្ណបើកបរត្រូវប្រើថវិកាអស់ ២០០ ទៅ ៣០០ដុល្លារ។ ខ្ញុំសូមជម្រាបថាអត់មានអញ្ចឹងទេ! តម្លៃគឺមានបិទច្បាស់លាស់យើងកុំប្រើឈ្មួញកណ្ដាលយើងមកផ្ទាល់ខ្លួនយើងធ្វើនៅមណ្ឌលប្ដូរប័ណ្ណបើកបរដែលខ្ញុំបានលើកឡើងទាំងអំបាលម៉ាន់នេះនៅភ្នំពេញ ហើយនៅតាមខេត្តយើងមាននៅក្រុងព្រះសីហនុ នៅសៀមរាប និងមានតំបន់ដែលយើងផ្ដល់សេវាជូនបងប្អូននេះ អញ្ចឹងសុំកុំប្រើឈ្មួញកណ្ដាលព្រោះថាអស់លុយហើយ យឺតយ៉ាវទៀត»។

ការប្រើប្រាស់ឈ្មួញកណ្ដាល ឬអ្នករត់ការត្រូវបានពលរដ្ឋប្រើមធ្យោបាយនេះជាយូរមកហើយដោយយល់ថាជាការសម្រួលដល់ការលំបាកនូវភាពស្មុគស្មាញនៃបែបបទរដ្ឋបាលរបស់ក្រសួងស្ថាប័ននានា ទោះជាយ៉ាងណាលោក ស៊ុន ចាន់ថុល បានបញ្ជាក់ថាបច្ចុប្បន្នពលរដ្ឋអាចប្រើប្រាស់ដោយខ្លួនឯងបានតាមរយៈការិយាល័យច្រកចេញចូលតែមួយដែលបានកាត់បន្ថយច្រើននូវបែបបទស្មុគស្មាញដែលមិនចាំបាច់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក