ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សត្វខ្ទីងមួយក្បាលបានសង្គ្រោះចេញពីអន្ទាក់ ស្របពេលយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ រៀបចំនៅខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ សត្វខ្ទីងមួយក្បាលដែលជាប់អន្ទាក់ជើងនៅក្នុងតំបន់ការពារធម្មជាតិត្រូវបានដៃគូអភិរក្សរបស់ USAID មរតកបៃតង គឺក្រុម Rising Phoenix (RP) ជួយសង្គ្រោះចេញ នៅពេលដែលក្រុមពួកគេកំពុងដើរល្បាតព្រៃ។

យោងតាមការបង្ហាញក្នុងផេកផ្លូវការរបស់ USAID មរកបៃតង បានឱ្យដឹងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ថាសត្វខ្ទីងមួយនេះត្រូវបានក្រុមល្បាត RP ប្រទះឃើញកំពុងជាប់អន្ទាក់ជើងនៅក្នុងតំបន់ការពារធម្មជាតិ ខណៈពេលដែលពួកគេកំពុងដើរល្បាត។ ដើម្បីជួយសង្គ្រោះសត្វខ្ទីងដ៏ធំមួយនេះ ក្រុមការងារបានទាក់ទងទៅពេទ្យសត្វ ដើម្បីបាញ់ថ្នាំសណ្តំជាមុនសិន មុននឹងអាចកាត់អន្ទាក់ចេញពីជើងសត្វខ្ទីងបាន។

បន្ទាប់ពីអស់ជាតិថ្នាំសណ្តំ សត្វខ្ទីងនោះត្រូវបានដោះលែងឲ្យមានសេរីភាព និងដោយសុវត្ថិភាពចូលទៅក្នុងព្រៃវិញ។ សត្វខ្ទីង គឺជាប្រភេទថនិកសត្វដែលស៊ីស្មៅ និងរុក្ខជាតិជាអាហារ និងមានមាឌធំជាងគេនៅក្នុងចំណោមពពួកគោសាទិសនៅលើពិភពលោក និងត្រូវបានកត់ត្រានៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វងាយរងគ្រោះនៅលើពិភពលោក។

ទន្ទឹមនោះដែរ USAID មរកបៃតង បានកំពុងធ្វើការជាមួយដៃគូអភិរក្ស និងក្រសួងបរិស្ថាន ដើម្បីរៀបចំ “យុទ្ធនាការអន្ទាក់សូន្យ” ដើម្បីបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា ចាប់តាំងពីឆ្នាំ២០២២ មកម្លេះ ខណៈឆ្នាំយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ រៀបចំព្រឹត្តិការណ៍នេះនៅស្រុកវាលវែង ខេត្តពោធិសាត់ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។

គួរឱ្យដឹងដែរថា ក្នុងឆ្នាំ២០២២ អន្ទាក់សរុបប្រមាណជាង ៣៥ ០០០ ត្រូវបានដកចេញពីតំបន់ការពារធម្មជាតិទូទាំងកម្ពុជា ដែលតួរលេខនេះបង្ហាញពីការថយចុះប្រមាណ ៤៤% បើធៀបនឹងលទ្ធផលក្នុងឆ្នាំ២០២១ ដែលមានអន្ទាក់សរុបចំនួន ៦១ ៦១១អន្ទាក់។

USAID មរកបៃតង បានគូសបញ្ចាក់ថា លទ្ធផលនៃការសិក្សារបស់ក្រសួងបរិស្ថាននិងអង្គការដៃគូ អន្ទាក់ចំនួនតែ ២០% ប៉ុណ្ណោះនៃចំនួនអន្ទាក់ប៉ាន់ប្រមាណសរុបនៅក្នុងព្រៃធម្មជាតិទាំងនោះ ត្រូវបានដកចេញពីក្នុងតំបន់ការពារធម្មជាតិ ដែលមានន័យថា អន្ទាក់នៅតែជាហានិភ័យខ្ពស់សម្រាប់សត្វព្រៃនៅក្នុងព្រៃកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក