ភ្នំពេញ៖ រយៈពេល ១០ថ្ងៃខាងមុខចាប់ពីថ្ងៃទី២១-៣០ ខែមេសា ឆ្នាំ២០២៣ តម្លៃប្រេងសាំង និងម៉ាស៊ូតនឹងចុះថ្លៃ ដោយសាំងធម្មតាចុះនៅ ៤ ៤០០រៀល ក្នុងមួយលីត្រ ពោលចុះ ៥០រៀល ហើយប្រេងម៉ាស៊ូតចុះថ្លៃនៅត្រឹម ៤ ០៥០រៀលក្នុងមួយលីត្រ ដែលចុះថ្លៃ ១០០រៀល។
បើធៀបនឹង ១០ថ្ងៃមុនកំឡុងពេលចូលឆ្នាំប្រពៃណីជាតិខ្មែរផងដែរនោះ សាំងធម្មតាលក់រាយក្នុងមួយលីត្រមានតម្លៃត្រឹមតែ ៤ ៤៥០រៀល។ ចំណែកម៉ាស៊ូតមានតម្លៃ ៤ ១៥០រៀលក្នុងមួយលីត្រ។
ដើម្បីជួយសម្រួលដល់ជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលបានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៦,៥សែនដុល្លារក្នុងមួយលីត្រ៕