លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

BREAKING NEWS : មនុស្សចំនួន ៥១១នាក់ ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩ ឯអ្នកជំងឺ ចំនួន ៦២នាក់ទៀតបានជាសះស្បើយ

(ភ្នំពេញ)៖ មនុស្សចំនួន ៥១១នាក់ ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩ ឯអ្នកជំងឺ ចំនួន ៦២នាក់ទៀតបានជាសះស្បើយចេញពីមន្ទីរពេទ្យ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីបានធ្វើតេស្តឃើញអវិជ្ជមានចំនួន២លើក ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។

មនុស្សនៅក្នុងរាជធានីភ្នំពេញចំនួន ៣១៨នាក់ ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ១៩ ស្របពេលដែលមនុស្សរស់នៅក្នុងខេត្តព្រះសីហនុ ១២៦នាក់ ខេត្តកណ្ដាល ៤៤នាក់ ខេត្តបន្ទាយមានជ័យ ៤នាក់ ខេត្តកំពង់ចាម ៥នាក់ ខេត្តកំពង់ឆ្នាំង ៤នាក់ ខេត្តកំពង់ធំ ២នាក់ ខេត្តស្វាយរៀង ២នាក់ ខេត្តត្បូងឃ្មុំ ២នាក់ និងខេត្តតាកែវ ២នាក់ និងនាក់ដំណើរមកពីក្រៅប្រទេសចំនួន ២នាក់ទៀត ក៏ត្រូវបានរកឃើញថាមានវីរុសកូវីដ-១៩។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៩ ៣៥៩នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៨ ៨១០នាក់, អ្នកជាសះស្បើយចំនួន ៣ ២១០នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៦ ០៧២នាក់ និងអ្នកស្លាប់ចំនួន ៧១នាក់៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក