ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អាមេរិក និងម៉ិកស៊ិករួមគ្នាដេញថ្លៃជាសហម្ចាស់ FIFA Women's World Cup ២០២៧

អន្តរជាតិ៖ សហរដ្ឋអាមេរិក និងម៉ិកស៊ិក បានធ្វើការជូនដំណឹងទៅកាន់ FIFA ថាប្រទេសទាំងពីរនឹងរៀបចំឯកសារសម្រាប់ការដាក់ដេញថ្លៃក្នុងនាមជាសហម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ FIFA Women's World Cup ២០២៧ ឬពានរង្វាន់បាល់ទាត់ស្រ្តីពិភពលោក ឆ្នាំ២០២៧។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីសហព័ន្ធបាល់ទាត់នៃប្រទេសទាំងពីរនៅថ្ងៃពុធ ទី១៩ ខែមេសានេះ។ 

តាមប្រភពដដែលបានបញ្ជាក់ថា សហព័ន្ធបាល់ទាត់អាមេរិក (USSF) និងសហព័ន្ធបាល់ទាត់ម៉ិកស៊ិក (FMF) នៅសល់ពេលរហូតដល់ថ្ងៃទី១៩ ខែឧសភា ដើម្បីធ្វើការដាក់កិច្ចព្រមព្រៀងដេញថ្លៃសិទ្ធិជាសហម្ចាស់ផ្ទះជាផ្លូវការ។ សហរដ្ឋ​អាមេរិក​ធ្លាប់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍ Women's World Cup ចំនួន ២ដងនៅ​ឆ្នាំ១៩៩៩ គ្រាដែលម្ចាស់ផ្ទះអាមេរិកជាក្រុមគ្រងជើងឯកដោយយកឈ្នះចិននៅវគ្គផ្តាច់ព្រ័ត្រ និងជាម្ចាស់ផ្ទះជាប់គ្នាម្តងទៀតនៅឆ្នាំ២០០៣ ប៉ុន្តែបានត្រឹមចំណាត់ថ្នាក់លេខ ៣ ខណៈជើងឯកបានទៅលើអាល្លឺម៉ង់។ ដោយឡែកសម្រាប់ម៉ិកស៊ិក ពុំធ្លាប់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះពីមុនឡើយ។

គួរបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៣ គឺជាលើកដំបូងបង្អស់ដែលមានប្រទេសពីរបានរៀបចំជាសហម្ចាស់ផ្ទះ ពោលគឺអូស្រ្តាលី និងណូវែលហ្សេឡង់បានរួមគ្នាជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី២០ ខែសីហាខាងមុខនេះ។ 

ប្រធានសហព័ន្ធបាល់ទាត់អាមេរិក លោក Cindy Parlow Cone និយាយថា៖ "អាមេរិកតែងតែជាអ្នកដឹកនាំក្នុងព្រឹត្តិការណ៍កីឡាស្រ្តីហើយយើងនឹងមានកិត្តិយសក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាបាល់ទាត់ស្ត្រីលំដាប់ថ្នាក់ពិភពលោកជាមួយនឹងប្រទេសម៉ិកស៊ិក"។ ដោយឡែក ប្រធានសហព័ន្ធបាល់ទាត់ម៉ិកស៊ិក (FMF) លោក Yon De Luisa បន្ថែមថា៖ "បាល់ទាត់នារីនៅម៉ិកស៊ិកបានជួបប្រទះនឹងកំណើនប្រកបដោយនិរន្តរភាពក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ហើយការអភិវឌ្ឍន៍របស់បាល់ទាត់នារីគឺជាអាទិភាពយុទ្ធសាស្រ្តមួយរបស់សហព័ន្ធបាល់ទាត់ម៉ិកស៊ិក"។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ម៉ិកស៊ិក គឺជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍បាល់ទាត់បុរសជើងឯកពិភពលោកឆ្នាំ២០២៦ រួមគ្នាជាមួយកាណាដាផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក