ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មិនធម្មតា! តុលាការឥណ្ឌាបង្គាប់ឱ្យ YouTube លុបវីដេអូមិនពិតពីចៅស្រីតារាល្បីម្នាក់

ឥណ្ឌា៖ តុលាការជាន់ខ្ពស់នៃទីក្រុងដេលី (Delhi) នៅថ្ងៃព្រហស្បតិ៍នេះ បានបង្គាប់ឱ្យក្រុមហ៊ុន YouTube លុបវីដេអូព័ត៌មានក្លែងក្លាយអំពីចៅស្រីរបស់កំពូលតារាបូលីវូដ Amitabh Bachchan ដើម្បីឆ្លើយតបនឹងញត្តិរបស់នាងដើម្បីបញ្ឈប់ការផ្សាយពាក្យចចាមអារ៉ាមមិនពិតអំពីសុខភាពរបស់ខ្លួន។ នេះបើតាមការបញ្ជាក់របស់មេធាវីនៃរបស់តារាបូលីវូដដ៏ល្បីរបស់ឥណ្ឌារូបនេះ។ 

ចៅក្រម C. Hari Shankar បានបង្គាប់ឱ្យត្រូវធានាថាវីដេអូទាំងឡាយណាដែលទាក់ទងនឹងក្មេងស្រីឈ្មោះ Aaradhya Bachchan ដែលមានវ័យ ១១ឆ្នាំ ត្រូវតែលុបចេញពីបណ្ដាញវីដេអូដ៏ធំនេះភ្លាមៗ។ នៅក្នុងសេចក្តីបង្គាប់របស់់តុលាការនោះបានសរសេរថា "ការផ្សព្វផ្សាយព័ត៌មានបំភាន់អំពីកុមារ ជាពិសេសទាក់ទងនឹងសុខភាពផ្លូវកាយ និងផ្លូវចិត្ត គឺមិនអាចអត់ឱនបានទាំងស្រុងនៅក្រោមច្បាប់"។

មេធាវីចំនួន ៣រូបដែលតំណាងឱ្យកុមារី Aaradhya បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា វាគឺជាការវិនិច្ឆ័យដ៏សំខាន់មួយ ខណៈដែលតុលាការបានសម្រេចចិត្តត្រឹមត្រូវដើម្បីរក្សាឯកជនភាពរបស់កុមារ។ មេធាវីឈ្មោះ Dayan Krishnan ដែលជាមេធាវីម្នាក់ក្នុងចំណោមមេធាវីទាំងបីបាននិយាយថា៖ "វីដេអូទាំងនោះគឺមិនពិត ក្លែងក្លាយ និងបង្ខូចកេរ្តិ៍ឈ្មោះ ហើយបង្ហោះឡើងក្នុងគោលបំណងទាក់ទាញអ្នកទស្សនា និងអ្នកចុចជាវ (Subscription) តែប៉ុណ្ណោះ"

គួរបញ្ជាក់ថា ក្មេងស្រី Aaradhya គឺជាកូនស្រីរបស់តារាសម្តែង លោក Abhishek Bachchan និងនាង Aishwarya Rai Bachchan ហើយជារឿយៗនាងត្រូវបានគេថតរូបអមជាមួយឪពុកម្តាយនៅក្នុងកម្មវិធីបង្ហាញខ្លួនជាសាធារណៈនានា។ ម្តាយរបស់ក្មេងស្រីរូបនេះគឺនាង Aishwarya Rai Bachchan គឺជាអតីតបវរកញ្ញាពិភពលោក និងជាអ្នកតំណាងផលិតផលនៃគ្រឿងសម្អាង L'Oreal ដ៏ល្បីល្បាញ។ 

ថ្មីៗនេះ មានគណនី YouTube រាប់ពាន់ក្នុងប្រទេសឥណ្ឌាបានចាប់ផ្តើមធ្វើការផ្សព្វផ្សាយនូវព័ត៌មានមិនពិត និងនាំឱ្យមានបញ្ហាចម្រូងចម្រាស់ជាច្រើន ក្នុងគោលបំណងទាក់ទាញអ្នកចូលទស្សនា និងបង្កើនចំនួន Subscriber ដើម្បីរកបានប្រាក់ចំណូលពី YouTube។ យ៉ាងណាមិញ អ្នក​នាំ​ពាក្យ​ផ្លូវការ​របស់ Google ដែលជាក្រុមហ៊ុនមេរបស់ YouTube មិនមានការអធិប្បាយផ្លូវការណាមួយនៅឡើយទេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក