ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ភាពយន្តថ្មី Godzilla x Kong បង្ហាញឈុតខ្លីដំបូងបង្អស់ និងចំណងជើងជាផ្លូវការ

កម្សាន្ត៖ ផលិតកម្ម Legendary Pictures ទើបតែបានបង្ហាញឈុតខ្លីដំបូងបង្អស់នៃខ្សែភាពយន្តថ្មីនៃស្រឡាយរឿងសត្វចម្លែកយក្ស Godzilla Vs Kong។ ខ្សែភាពយន្តដែលជាសែស្រឡាយថ្មីនេះត្រូវបានដាក់់ចំណងជើងថា Godzilla X Kong: The New Empire ដែលភាពយន្តនេះនឹងបន្តសាច់រឿងកាលពីឆ្នាំ២០២១ ដែលរកចំណូលបានប្រមាណជា ៤៧០លានដុល្លារអាមេរិកនៅជុំវិញពិភពលោក។ 

ឈុតខ្លីៗដែលមានរយៈពេល ៣៥វិនាទីបានបង្ហាញពីវត្តមានសត្វចម្លែកថ្មីមួយកំពុងអង្គុយនៅលើបល្ល័ង្កក្នុងពិភព Hollow Earth មុននឹងកាមេរ៉ាថតចេញមកបង្ហាញពីសាកសព (គ្រោងឆ្អឹង) ជាច្រើននៃសត្វចម្លែកយក្សរបស់ភាពយន្តមុនៗទាំងពីរគឺ Godzilla ជាមួយនិង Kong។ 

ខ្សែភាពយន្ត Godzilla X Kong: The New Empire នឹងត្រូវចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។ ភាពយន្តនេះគឺជាខ្សែភាពយន្តទីប្រាំនៅក្នុងចក្រវាលសត្វចម្លែករបស់ផលិតកម្ម Legendary Pictures ដែលជាសិទ្ធិផ្តាច់មុខដែលផ្តោតលើ King Kong និងតួអង្គសត្វចម្លែកដែលបង្កើតឡើងដោយ Toho Co, Ltd ដែលរួមទាំង Godzilla និង Mothra។ 

តារាសម្តែង Rebecca Hall និង Brian Tyree Henry នឹងត្រលប់មកបង្ហាញខ្លួនឡើងវិញសាជាថ្មីនៅក្នុងភាគនេះ រួមជាមួយតារាសម្តែងទើបបង្ហាញមុខក្នុងចក្រវាលភាពយន្តនេះគឺលោក Dan Stevens។ គួរបញ្ជាក់ថា ភាពយន្តនេះក៏នៅតែជាស្នាដៃរបស់អ្នកដឹកនាំរឿង Godzilla vs. Kong កាលពីឆ្នាំ២០២១ ដដែលគឺលោក Adam Wingard។

ត្រឡប់ទៅកាន់ខែសីហា ឆ្នាំ២០២២ ផលិតកម្ម Legendary Pictures និង Warner Bros បានចេញផ្សាយសាច់រឿងសង្ខេបជាផ្លូវការនៃខ្សែភាពយន្តនេះ ដោយនឹងនាំអ្នកទស្សនាទៅស្វែងយល់បន្ថែមអំពីប្រវត្តិរបស់សត្វយក្សទាំងនេះ រួមជាមួយប្រភពដើម និងអាថ៌កំបាំងនៃកោះ Skull និងលើសពីនេះទៀត ខណៈពេលដែលមានការបង្ហាញពីសមរភូមិក្នុងទេវកថា ដែលបានជួយបង្កើតសត្វដ៏អស្ចារ្យទាំងនេះ ហើយបានចងពួកវាឱ្យនៅជាមួយមនុស្សជារៀងរហូត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក