ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត គ្មានពេលនឹងឆ្លើយតបទៅនឹងអ្នកទើសនឹងផ្កាយទាំង ៤នៅលើស្មានោះទេ

ភ្នំពេញ៖ ក្រោយពីលោក ហ៊ុន ម៉ាណែត ទទួលតំណែងនាយឧត្តមសេនីយ៍ជាផ្លូវការ ដែលត្រូវបានសម្តេចពិជ័យ ទៀ បាញ់ បំពាក់ឋានន្តរស័ក្តិ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត បានអរគុណដល់មន្ត្រីគ្រប់ជាន់ថ្នាក់ និងពលរដ្ឋទាំងអស់ដែលបានផ្ញើសារអបអរសាទរចំពោះលោក។

ទាក់ទងនឹងការដំឡើងឋានន្តរស័ក្តិដល់លោក ហ៊ុន ម៉ាណែត ក៏មានមតិរិះគន់ពីក្រុមបក្ខប្រឆាំងផងដែរ។ ប៉ុន្តែលោក ហ៊ុន ម៉ាណែត ថាលោកមិនខ្វល់ចំពោះអ្នកដែលទើសនឹងការដំឡើងឋានន្តរស័ក្តិរបស់លោកទេ ដោយលោកថា ទុកឱ្យពួកគេបន្តទើសទៀតចុះ។

លោកថ្លែងដូច្នេះថា៖ «ចំពោះអស់លោកដែលពូកែខាងឆ្ងល់អំពីច្បាប់និងទម្លាប់របស់កងទ័ព ក្នុងការតែងតាំងផ្លាស់ប្តូរមុខងារឬតម្លើងឋានន្តរស័ក្តិយោធិន និងចំពោះអ្នកដែលទើសចំពោះការតម្លើងឋានន្តរស័ក្តិសម្រាប់រូបខ្ញុំ គឺសូមបន្តឆ្ងល់ និងបន្តទើសតាមការគួររបស់អស់លោកចុះ បើអស់លោកមានពេលវេលាច្រើន និងអត់មានកិច្ចការអ្វីផ្សេងសម្រាប់ធ្វើ។ខ្ញុំអត់មានពេលវេលាដើម្បីធ្វើការពន្យល់ឬឆ្លើយតបជាមួយអស់លោកទេ ព្រោះពេលវេលារបស់ខ្ញុំត្រូវចំណាយទៅលើកិច្ចការអ្វីដែលមានប្រយោជន៍»។

លោកគូសបញ្ជាក់ថា ខណៈលោកកំពុងធ្វើដំណើររាប់រយគីឡូម៉ែត្រ ដើម្បីបន្តចុះជួបជាមួយបណ្តាអង្គភាពកងទ័ពដែលឈរជើងនៅតាមព្រំដែន ដើម្បីត្រៀមការពារបូរណភាពទឹកដី លោកមិនចំណាយពេលឆ្លើយតប ឬទើសលោកទាំងអស់នោះទេ។

លោកថា៖ «ការងារនេះវាមានអត្ថប្រយោជន៍ចំពោះជាតិមាតុភូមិ ជាងចំណាយពេលឆ្លើយតបនឹងការឆ្ងល់ ឬទើសរបស់អស់លោក។ ខ្ញុំនិយាយតាមត្រង់ទេណា សូមកុំខឹង»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក