លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

តោះចូលរួមបង្ហោះខ្លែងថ្នាក់អន្តរជាតិដំបូងគេបង្អស់នៅកម្ពុជា

ព្រះសីហនុ៖ កម្មវិធី «Sky Fest» គឺជាព្រឹត្តិការណ៍មួយដែលរៀបចំឡើងក្រោមស្មារតីតែមួយ ដើម្បីជួបជុំ និងប្រមូលផ្តុំមហាគ្រួសារខ្មែរតាមរយៈវប្បធម៌ប្រពៃណី និងការស្នេហាជាតិខ្មែរ ក្រោមប្រធានបទ «ខ្មែរអាចហោះបាន» ដែលជាពាក្យស្លោកបំផុសគំនិត និងលើកទឹកចិត្តយុវជនជំនាន់ក្រោយឱ្យហ៊ានឈោងចាប់ក្តីស្រមៃ និងធើ្វអ្វីដែលលើសពីការរំពឹងទុក។

ព្រឹត្តិការណ៍ «Sky Fest» នេះគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ និងទី៧ ខែឧសភា ឆ្នាំ២០២៣ ដោយរំពឹងថានឹងទាក់ទាញអ្នកទស្សនាប្រមាណជាង ១ម៉ឺននាក់នៅ Bay of Lights ដែលជាទីប្រជុំជនក្នុងពេលអនាគត។

ព្រឹត្តិការណ៍នេះក៏នឹងអញ្ជើញសិស្សានុសិស្សមកពីខេត្តព្រះសីហនុ និងរាជធានីភ្នំពេញឱ្យចូលរួមក្នុងសកម្មភាពផ្សេងៗ ដើម្បីធ្វើការសិក្សាស្វែងយល់ពីសារៈសំខាន់នៃការលើកតម្កើង និងបំផុសគំនិតឱ្យពួកគេចេះស្រលាញ់វប្បធម៌ប្រពៃណីជាតិ ក៏ដូចជាយល់ដឹងពីការរចនាខ្លែងខ្មែរដែលបានបង្ហាញនៅលើឆាកអន្តរជាតិ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងសម្រាប់ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម ក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន។

ទន្ទឹមនោះ អ្នកចូលរួមក្នុងកំឡុងថ្ងៃព្រឹត្តិការណ៍ ក៏អាចចូលរួមក្នុងវគ្គបណ្តុះបណ្តាលខ្លីស្តីពីការធ្វើខ្លែងឯក និងអាចនាំយកខ្លែងដែលរចនាដោយខ្លួនឯងទៅចូលរួមក្នុងការប្រកួតការធ្វើ និងរចនាខ្លែង ដែលក្នុងនោះប្រាក់រង្វាន់ជ័យលាភីនឹងទទួលបាន ៥០០ដុល្លារអាមេរិក សម្រាប់ការចូលរួមរបស់សាធារណៈជន និង ៣០០ដុល្លារអាមេរិក សម្រាប់ការចូលរួមរបស់សិស្សានុសិស្ស។

ជាមួយគ្នានេះដែរ ព្រឹត្តិការណ៍ Sky Fest ក៏នឹងរួមបញ្ចូលការបង្ហោះខ្លែងប្រពៃណីខ្មែរ ក៏ដូចជាក្រុមអន្តរជាតិមកពីប្រទេសចំនួន៨ រួមមាន សិង្ហបុរី ថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី បារាំង ចិន និងហ្វីលីពីន ដោយក្រុមនីមួយៗនឹងបង្ហាញប្រភេទខ្លែង ទំហំ និងរាងផ្សេងៗ។ បន្ថែមពីនេះ Sky Fest នឹងផ្តល់ឱ្យអ្នកចូលរួមនូវឱកាសរៀនធ្វើខ្លែងខ្មែរពីអ្នកជំនាញ ដែលជាបទពិសោធន៍ថ្មីមួយធ្វើឡើងក្រោមពាក្យស្លោក «ខ្មែរអាចហោះបាន»។

ក្នុងព្រឹត្តិការណ៍នេះដែរ ក៏នឹងមានការតាំងលក់អាហារសម្រន់ឆ្ងាញ់ៗ និងភេសជ្ជៈ រួមទាំងការសម្តែងពីក្រុមសៀកដ៏ល្បីល្បាញរបស់កម្ពុជាគឺ ក្រុមសៀកអង្គការហ្វារពន្លឺសិល្បៈ ការសម្តែងសិល្បៈចម្លាក់ខ្សាច់ខ្មែរជាលើកដំបូង រួមទាំងការសម្តែងស្គីទឹកដោយក្រុម jetski កម្ពុជា និងមានការប្រគុំតន្រ្តីពីសិល្បករល្បីៗ ដូចជា កញ្ញា ទេព បូព្រឹក្ស លោក ស៊ូ លីផេង លោក ម៉ម ពេជ្ជរិទ្ធ តារាចម្រៀងស្រី Intan Andriana និងលោក Euan Gray អមជាមួយនឹងការចាក់ភ្លេងរាំកម្សាន្តពី DJ Vutha DJ Maily និង DJ Chill Bill ទៀតផង។

សម្រាប់អ្នកមានបំណងចូលរួមក្នុងព្រឹត្តិការណ៍នេះ អាចរកជាវសំបុត្របានតាមរយៈកម្មវិធីទូរស័ព្ទដៃ LIVE របស់ Wonderpass ជាមួយនឹងតម្លៃ ២,៥ ដុល្លារក្នុងមួយថ្ងៃ។ សម្រាប់ព័ត៌មានបន្ថែម អាចចូលទៅកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ Bay Of Lights ឬទាក់ទងទៅកាន់តេលេក្រាមតាមតំណភ្ជាប់ https://t.me/bayoflights

គួរឱ្យដឹងដែរថា ក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន ជាអ្នកអភិវឌ្ឍន៍ដ៏ធំ នៅពីក្រោយការអភិវឌ្ឍគម្រោង Bay of Lights ដែលមានទំហំផ្ទៃដីប្រមាណ ៩៣៤ហិចតា នាំមកនូវព្រឹត្តិការណ៍បង្ហោះខ្លែងខ្នាតអន្តរជាតិជាលើកដំបូងបង្អស់នៅក្នុងកម្ពុជា ដែលមានការសហការរៀបចំដោយក្រុមហ៊ុន Kilat Events Co., Ltd ផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក