ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋបាលព្រះសីហនុ ច្រានចោលការផ្សាយព័ត៌មានរបស់ BBC ពាក់ព័ន្ធការបង្ខាំងនិងធ្វើទារុណកម្មមនុស្សនៅក្នុងខេត្តនេះ

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានច្រានចោលទាំងស្រុងលើខ្លឹមសារព័ត៌មានរបស់ស្ថាប័ន BBC ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស បានចុះផ្សាយពីកម្ពុជាពាក់ព័ន្ធករណីបង្ខាំង និងធ្វើទារុណកម្មជនជាតិចិន ៤រូប ដើម្បីបង្ខំឱ្យធ្វើការឆបោកតាមប្រព័ន្ធអនឡាញ នៅទីតាំងឈ្មោះ ហ័ងឡឺ ខេត្តព្រះសីហនុ។

សេចក្តីប្រកាសព័ត៌មានច្រានចោលរបស់រដ្ឋបាលខេត្តព្រះសីហនុក្រោយការចេញផ្សាយវីដេអូឯកសាររបស់ BBC ក្រោមចំណងជើងថា “Pig Butchering Romance Scam” រយៈពេល ៤៧នាទី ដែលអធិប្បាយពីស្ថានភាពរបស់ជនជាតិចិនចំនួន ៤រូប ដោយអំពើឆបោកតាមប្រព័ន្ធអនឡាញ តាមរូបភាពមនោសញ្ចេតនា និងភាពរងគ្រោះដោយអំពើបង្ខាំង និងទារុណកម្មបង្ខំអោយធ្វើការងារឆបោកតាមប្រព័ន្ធអនឡាញ នៅទីតាំង ឈ្មោះ ហ័ងឡី នៃខេត្តព្រះសីហនុ។

រដ្ឋបាលខេត្តព្រះសីហនុ យល់ថាខ្លឹមសារព័ត៌មានរបស់ BBC នេះ បានបង្ហាញផ្សារភ្ជាប់នូវខ្លឹមសារចោទប្រកាន់ និងរូបភាពមួយចំនួនធ្វើឱ្យប៉ះពាល់ដល់ កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់អាជ្ញាធរខេត្តព្រះសីហនុ ក៏ដូចជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលមួយចំនួនដូចជា ខេត្តព្រះសីហនុជាកន្លែងមានអំពើជួញដូរមនុស្ស និងបង្ខាំងមនុស្សបង្ខំឱ្យធ្វើការខុសច្បាប់ ហើយទីតាំងហ័ងឡឺ ជាទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញដោយមិនមានអាជ្ញាធរយកចិត្តទុកដាក់ត្រួតពិនិត្យ និងបង្ក្រាបដោយម្ចាស់ទីតាំងគឺជាបុគ្គលមានឥទ្ធិពលស្និទ្ធជាមួយអាជ្ញាធរខេត្ត និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលមួយចំនួន។

បន្ទាប់ពីបានទទួលព័ត៌មានរបស់ BBC នេះរដ្ឋបាលខេត្តបានធ្វើការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការផ្សាយនេះ និងបានស្នើសុំកិច្ចសហការជាមួយអគ្គស្នងការនគរបាលជាតិ ដើម្បីធ្វើការស្រាវជ្រាវបញ្ជាក់។

ជាលទ្ធផល រដ្ឋបាលខេត្តព្រះសីហនុ គូសបញ្ជាក់ថា វីដេអូរយៈពេល ៤៧នាទី ដែលបានចាក់ផ្សាយដោយសារព័ត៌មាន BBC គឺជាព័ត៌មានពុំមានប្រភព និងមូលដ្ឋានច្បាស់លាស់ ដោយប្រើប្រាស់សភាពការណ៍ចាស់ៗ ដែលបានកើតឡើងនាពេលកន្លងមក ដែលអាជ្ញាធរមានសមត្ថកិច្ចបានធ្វើការចុះបង្ក្រាបទាន់ពេលវេលារួចមកហើយ។

រដ្ឋបាលខេត្តព្រះសីហនុ សូមគូសបញ្ជាក់សាជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋបាលខេត្ត នៅតែបន្តយកចិត្តទុកដាក់ខ្ពស់ និងត្រួតពិនិត្យជាប់ជាប្រចាំ ក្នុងគោលបំណងទប់ស្កាត់ឱ្យទាន់ ពេលវេលានូវការប្រើប្រាស់ភូមិសាស្ត្រខេត្តដើម្បីធ្វើសកម្មភាពជួញដូរ និង់បង្ខាំងមនុស្ស ដើម្បីបង្ខំអោយ ប្រព្រឹត្តនូវសកម្មភាពខុសច្បាប់ណាមួយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក