ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពលរដ្ឋអាចមកយកសំបុត្រចូលទស្សនាស៊ីហ្គេមដោយឥតគិតថ្លៃចាប់ពីថ្ងៃទី២៤ មេសា

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) លោក ថោង ខុន បានបញ្ជាក់ថា ពលរដ្ឋខ្មែរ-បរទេសក្នុងស្រុក និងពលរដ្ឋខ្មែរនៅក្រៅប្រទេសអាចចុះឈ្មោះយកសំបុត្រចូលទស្សនាពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម តាមអនឡាញ SEA Games 2023 និងមកយកសំបុត្រដោយផ្ទាល់នៅពហុកីឡាដ្ឋានជាតិមរតកតេជោ។

លោក ថោង ខុន បានបញ្ជាក់ថា ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ CAMSOC នឹងបើកឱ្យដំណើរការវេបសាយអនឡាញ SEA Games 2023 សម្រាប់ឱ្យពលរដ្ឋចុះឈ្មោះយកសំបុត្រចូលរួមពិធីបើក និងបិទព្រឹត្តិការណ៍ស៊ីហ្គេម រួចហើយមកយកសំបុត្រដោយផ្ទាល់នៅពហុកីឡាដ្ឋានជាតិមរតកតេជោរហូតដល់ចុងខែមេសា ឆ្នាំ២០២៣។

លោកបញ្ជាក់ទៀតថា កម្ពុជាក៏បានត្រៀមកន្លែងសម្រាប់ពលរដ្ឋខ្មែរនៅក្រៅប្រទេសដែលអញ្ជើញមកទស្សនាព្រឹត្តិការណ៍ស៊ីហ្គេមចំនួន ៣ពាន់កន្លែងផងដែរ។ ដើម្បីទទួលបានសំបុត្រចូលទស្សនាដោយឥតគិតថ្លៃ លោក ថោង ខុនបញ្ជាក់ថា ពលរដ្ឋអាចចុះឈ្មោះតាមអនឡាញជាមុនសិន ហើយអាចពឹងពលរដ្ឋខ្មែរនៅក្នុងប្រទេសកម្ពុជាជួយយកសំបុត្រឱ្យ។

លោកថ្លែងថា៖ «បងប្អូននៅក្រៅប្រទេស បងប្អូនគ្រាន់តែ Apply តាមអនឡាញ (SEA Games 2023) មក ហើយមកឆែកយកសំបុត្រនៅមុខពហុកីឡដ្ឋានមរតកតេជោ ចាប់ពីថ្ងៃទី២៤ តទៅ។ អ៊ីចឹង បងប្អូនអាចពឹងអ្នកនៅនេះផ្ទាល់ ឲ្យមកយកសំបុត្រនៅខាងមុខពហុកីឡដ្ឋានបាន ដោយគ្រាន់តែបង្ហាញលិខិតឆ្លងដែនតាមរយៈអ្នកមកយកហ្នឹង»

បើតាមលោក ថោង ខុន នៅពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ កម្ពុជានឹងបើកស្វាគមន៍ប្រតិភូកីឡាពលរដ្ឋចំនួន ៦ម៉ឺននាក់ចូលមកទស្សនាព្រឹត្តិការណ៍ស៊ីហ្គេមដោយផ្ទាល់នៅពហុកីឡាដ្ឋានជាតិមរតកតេជោ។

បើតាមលោក ថោង ខុន ពលរដ្ឋអាចមកយកសំបុត្រចាប់ពីម៉ោង ៨:៣០នាទី ដល់ម៉ោង ១១:៣០នាទី និងពីម៉ោង២:៣០ ដល់ម៉ោង៥:៣០នាទីល្ងាច៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក