ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ប្រោសព្រះរាជទានព្រះរាជទ្រព្យ១០ម៉ឺនដុល្លារដល់កាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និង ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជសារលិខិត និងព្រះរាជទ្រព្យ ចំនួន ១០០ ០០០ដុល្លារ ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានសព្វព្រះរាជហឫទ័យចូលរួមនូវវិភាគទាននូវទឹកប្រាក់ ចំនួន ៥០០ ០០ USD (ហាសិប ពាន់ដុល្លារអាមេរិក ) ជាព្រះរាជូបត្ថម្ភដល់ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ តាមរយៈឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងសម្ដេចចៅហ្វាវាំង គង់ សំអុល សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ។

ជាមួយគ្នានេះដែរ ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក៏សព្វព្រះរាជហឫទ័យចូលរួមនូវវិភាគទាននូវទឹកប្រាក់ ចំនួន ៥០០ ០០ USD (ហាសិប ពាន់ដុល្លារអាមេរិក ) ជាព្រះរាជូបត្ថម្ភដល់ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ តាមរយៈសម្ដេចចៅហ្វាវាំង គង់ សំអុល ដល់កាកបាទក្រហមកម្ពុជាផងដែរ។

ក្រោយទទួលបានព្រះរាជសារ និង ព្រះរាជទ្រព្យពីព្រះមហាក្សត្រ និង ព្រះវររាជមាតាជាតិខ្មែរ សម្តេចកតិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទូលថ្វាយព្រះរាជសារថ្លែងអំណរគុណដល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង ព្រះវរាជមាតាជាតិខ្មែរ ដែលផ្តល់ព្រះរាជូបត្ថម្ភដ៏ថ្លៃថ្លា នៅក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ តាមរយៈសម្ដេចចៅហ្វាវាំង គង់ សំអុល។

សារលិខិតថ្លែងអំណរព្រះរាជគុណពពីសម្តេចកតិព្រឹទ្ធិបណ្ឌិតមានខ្លឹមសារថា៖«ខ្ញុំម្ចាស់ និងសហការី នឹងប្រើប្រាស់ព្រះរាជទ្រព្យដ៏ឧត្ដុង្គឧត្តមថ្លៃថ្លានេះ ក្នុងសកម្មភាពមនុស្សធម៌ សម្រាប់ជសប្រយោជន៍ដល់ប្រជារាស្ត្រកម្ពុជាក្រីក្រ ទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។»

គួរឱ្យដឹងដែរថា កាកបាទក្រហមកម្ពុជា ត្រូវបានបង្កើតឡើង នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ និងត្រូវបាន ទទួលស្គាល់ជាផ្លូវការពីរាជរដ្ឋាភិបាលកម្ពុជាថា ជាសមាគមស្ម័គ្រចិត្តផ្ដល់ជំនួយ ជាជំនួយ ការឲ្យអាជ្ញាធរសាធារណៈ នៅក្នុងវិស័យមនុស្សធម៌៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក