លោក កែ គឹមយ៉ាន ជំរុញឱ្យមានចលនាប្រឡងប្រណាំងដាំដើមឈើនៅក្នុងខេត្តបន្ទាយមានជ័យ | លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន ត្រូវស្វែងយល់លើយុទ្ធសាស្រ្តស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបុព្វបរិស្ថានកម្ពុជានិងសកល | លោក ហែម វណ្ណឌី បន្តចុះទស្សនកិច្ចរោងចក្រ | នាយករដ្ឋមន្ត្រីកម្ពុជាពិភាក្សាការងារជាមួយសមាគមសិល្បករខ្មែរ |

រថយន្តសង្គ្រោះបន្ទាន់ជាង ១០០គ្រឿង និងគ្រូពេទ្យជាង ៨០០នាក់ នឹងពង្រាយនៅតាមទីតាំងប្រកួតកីឡាស៊ីហ្គេម

ភ្នំពេញ៖ ក្រសួងសុខាភិបាលនឹងរៀបចំរថយន្តសង្រ្គោះបន្ទាន់ចំនួន ១១៤គ្រឿង ដោយពង្រាយក្រុមគ្រូពេទ្យសរុបចំនួន ៨៣៣នាក់ ទៅប្រចាំការនៅតាមទីតាំងប្រកួតកីឡាស៊ីហ្គេមក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ព្រះសីហនុ កំពត និងខេត្តកែប ដែលនឹងប្រព្រឹត្តិចាប់ពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣។

ទីតាំងប្រកួតនៅភ្នំពេញ ក្រសួងសុខាភិបាល បានរៀបចំរថយន្តសង្គ្រោះបន្ទាន់ចំនួន ៧២គ្រឿង រថយន្តគ្លីនិកចល័តចំនួន ៦គ្រឿង និងតង់សុខភាពចំនួន៧ ដោយកំណត់មន្ទីរពេទ្យចំនួន៧ ជាកន្លែងព្យាបាល និងសង្គ្រោះដល់ ពលរដ្ឋដែលមកទស្សនាការប្រកួតដោយមានក្រុមគ្រូពេទ្យចំនួន ៤៥៧នាក់ ក្នុងនោះមានមន្ទីរពេទ្យជាតិតេជោសន្តិភាព មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យព្រះអង្គឌួង និងមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក។

ជាមួយគ្នានេះនៅតាមទីតាំងប្រកួតសំខាន់ៗផ្សេងទៀតក្នុងខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប ខេត្តនីមួយៗនឹងត្រៀមមន្ទីរពេទ្យបង្អែកខេត្តរបស់ខ្លួន។

ក្រសួងសុខាភិបាលណែនាំ ប្រសិនប្រជាពលរដ្ឋមានបញ្ហាសុខភាព សូមស្វែងរកសេវាសុខភាព និងសង្គ្រោះបន្ទាន់ដោយឥតគិតថ្លៃ នៅតាមទីតាំងខាងលើតាមរយៈលេខទូរស័ព្ទរបស់ក្រុមគ្រូពេទ្យដូចខាងក្រោមនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក