ភ្នំពេញ៖ នៅថ្ងៃទី២០ មេសា ២០២៣នេះ កម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ-១៩, និងមិនមានអ្នកជំងឺជាសះស្បើយ, ក្នុងនោះមិនមានករណីនាំចូលថ្មី, និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២០ មេសា ២០២៣។
គិតត្រឹមថ្ងៃព្រហស្បតិ៍នេះកម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៨,៧២៦នាក់, ស្លាប់សរុបដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៥,៦៧០នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៤៦ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៦,៨៩៦ករណី(ជាប្រភេទអូមីក្រុង) ៕