ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អ្នកណាមិនទាន់ទៅថតនៅសួនបេះដូង ប្រញាប់ទៅឱ្យហើយទៅ ព្រោះគេតាំងត្រឹមចុងសប្តាហ៍នេះទៀតប៉ុណ្ណោះ

សៀមរាប៖ សួនបេះដូងនៅបរិវេណប្រាសាទអង្គរវត្ត នឹងបន្តដាក់តាំងបង្ហាញឱ្យភ្ញៀវទេសចូលទស្សនា និងថតរូបអនុស្សាវរីយ៍នៅត្រឹមថ្ងៃចុងសប្តាហ៍នេះប៉ុណ្ណោះ ពោលគឺត្រឹមថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។

ផេកហ្វេសប៊ុក Beyond The Games បានសរសេរដូច្នេះថា៖ «ឆ្លើយតបតាមការសំណូមពររបស់បងប្អូន និងមហាជន ដែលមានបំណងមកទស្សនាការដាក់តាំងបង្ហាញបេះដូងច្រើនជាងគេលើពិភពលោក ជាពិសេសបងប្អូនភ្ញៀវទេសចរនៅទីឆ្ងាយអាចចូលរួមទស្សនាបានដោយផ្ទាល់ យុទ្ធនាការ #Beyond The Games នឹងបន្តធ្វើការតាំងបង្ហាញបេះដូង នៅប្រាសាទអង្គរវត្តរហូតដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣»។

សួនបេះដូងដែលមានរហូតដល់ ៣ ៩១៧ ៨០៥ ត្រូវបានរៀបចំឡើងកាលពីមុនថ្ងៃចូលឆ្នាំខ្មែរ។ សួនបេះដូងដ៏ធំនេះ ត្រូវបានកត់ត្រាចូលក្នុងបញ្ជីកំណត់ត្រាពិភពលោក Guinness World Records នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។ សួនបេះដូងរហូតដល់ជិត ៤លានបេះដូងនេះ បានទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិគ្រប់ទិសទីជាច្រើន៕

PHOTO: Beyond The Games


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក