ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា ប្រជុំពីផែនការរត់ភ្លើងគប់ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍មួយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ ដើម្បីត្រួតពិនិត្យ និងជំរុញការងារ ក្នុងទិសដៅពង្រឹងផែនការត្រៀមឆ្ពោះទៅរកភាពជោគជ័យនៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។

កិច្ចប្រជុំប្រចាំសប្តាហ៍នេះ ត្រូវបានធ្វើឡើងដោយលើកយកនូវរបៀបវារៈសំខាន់ៗចំនួន ៣ ដូចជា ការត្រួតពិនិត្យរបាយការណ៍ការងារឆមាសទី១ ការត្រួតពិនិត្យដំណើរការរៀបចំទីលានសម្រាប់ការប្រកួត និងពិភាក្សាអំពីការត្រួតពិនិត្យ និងគ្រប់គ្រងពហុកីឡដ្ឋានជាតិមរតកតេជោ បន្ទាប់ពីសាងសង់រួចជាស្ថាពរ នាពេលឆាប់ៗខាងមុខនេះ។

បន្ថែមពីលើនេះ កិច្ចប្រជុំក៏បានពិនិត្យ និងពិភាក្សាអំពីផែនការពិធីបើក-បិទព្រឹត្តិការណ៍ស៊ីហ្គេម ការងារពន្លឿនការសាងសង់ភូមិកីឡា និងការត្រៀមបញ្ជូនអត្តពលិកទៅហ្វឹកហាត់នៅប្រទេសចិននាពេលខាងមុខផងដែរ។ ក្រៅពីនេះ ភាគីពាក់ព័ន្ធក៏បានពិភាក្សាបន្ថែមលើកម្មវិធីសុំភ្លើងអាទិទេពកីឡា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម និងដំណើរផ្លូវរត់ភ្លើងគប់ ដោយរដ្ឋាភិបាលបានជ្រើសរើសផែនការក្នុងការសុំភ្លើងពីអាទិទេពនៅក្នុងខេត្តសៀមរាប មុននឹងបន្តដង្ហែរភ្លើងគប់នេះ នៅតាមបណ្តាប្រទេសនានាជាសមាជិកអាស៊ីអាគ្នេយ៍ រួចដង្ហែរចូលមកកម្ពុជាវិញ ដោយរត់ជុំវិញខេត្តជាប់បឹងទន្លេសាប មុននឹងដង្ហែរចូលមកកាន់ពហុកីឡដ្ឋានជាតិមរតកតេជោដែលជាកន្លែងប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេមផ្លូវការ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក