ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក សួយ ចាន់សឿន ត្រូវបានព្រះមហាក្សត្រដកតំណែងពីក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ

កំពង់ស្ពឺ៖ អតីតទាហានផ្កាយ២ ឧត្តមសេនីយ៍ទោ សួយ ចាន់សឿន ហៅ ទេស ចាន់សឿន ឬហៅ វ៉ា ត្រូវបានព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ឡាយព្រះហត្តលេខាលើព្រះរាជក្រឹត្យលុបឈ្មោះចេញពីក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទនាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។

ក្នុងព្រះរាជក្រឹត្យបានបញ្ជាក់ថា៖ «លុបឈ្មោះ ឧត្តមសេនីយ៍ទោ សូយ ចាន់សឿន អត្តលេខ ០០៩៣៨០ នាយទាហាន ថ្នាក់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទ ចេញពីក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ»។

ក្នុងព្រះរាជក្រឹត្យមិនបានបញ្ជាក់អំពីមូលហេតុនៃការដកតំណែងលោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន ប៉ុន្តែកន្លងមកលោកត្រូវបានតុលាការខេត្តកំពង់ស្ពឺដាក់ទោសពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបង្ខាំងដោយខុសច្បាប់» ដែលប្រព្រឹត្តនៅក្នុងក្រុងតាខ្មៅ និងនៅខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ លើស្ត្រីម្នាក់។ លោក សូយ ចាន់សឿន រងបទល្មើសព្រហ្មទណ្ឌ និងទោសដែលមានចែងក្នុងមាត្រា២១៨ និងមាត្រា២៥៣ ចំណុច១ នៃក្រមព្រហ្មទណ្ឌ។

តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ អំពើហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំនិងពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១០លានរៀល។

តាមមាត្រា២៥៣ នៃក្រមព្រហ្មទណ្ឌពីបទឃុំឃាំង និងបង្ខាំងដោយខុសច្បាប់បុគ្គលដែលចាប់ ដែលឃុំឃាំង ឬ ដែលបង្ខាំងបុគ្គលផ្សេងទៀត ដោយគ្មានបញ្ជាពីអាជ្ញាធរស្របច្បាប់ ឬ ក្រៅពីករណីដែលច្បាប់អនុញ្ញាត ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៣ឆ្នាំ បើការចាប់ ការឃុំឃាំងឬ ការបង្ខាំងខ្លួនមានរយៈពេលពជាង ៨៨ ម៉ោង។ដាក់ពន្ធនាការពី ៣ឆ្នាំទៅ៥ឆ្នាំ បើការចាប់ ការឃុំឃាំង ឬ ការបង្ខាំងខ្លួនមានរយៈពេលចាប់ពី ៤៤ម៉ោង ដល់តិចជាង១ខែ។ ដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ១០ឆ្នាំ បើការចាប់ ឬការបង្ខាំងខ្លួនមានរយៈពេលស្មើ ឬលើសពី១ខែ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក