ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីថាមិនគួរលេងបាញ់ទឹកនៅថ្ងៃចូលឆ្នាំព្រោះអាចបង្កគ្រោះថ្នាក់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អាគារសម្ភពនៃមន្ទីរពេទ្យកុមារជាតិព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ថា នៅចូលឆ្នាំក្រោយៗមិនគួរលេងកាំភ្លើងបាញ់ទឹក ពីព្រោះវាអាចបង្កគ្រោះថ្នាក់។

សម្តេចបានណែនាំបែបនេះ បន្ទាប់ពីបានឃើញនូវស្ត្រីបរទេសម្នាក់កាលពីថ្ងៃចូលឆ្នាំខ្មែរបានរងរបួសភ្នែកដោយសារតែលេងបាញ់ទឹកចំភ្នែកបណ្តាលឱ្យមើលអ្វីលែងឃើញ។

សម្តេចថ្លែងថា៖«ឆ្នំាក្រោយ កុំគួរមានអាបាញ់ទឹក ទៅជាប្រោះព្រំទឹកវិញ អាបាញ់ទឹកជួនកាលគ្រោះថ្នាក់ ដួលភ្លាម អាបាតម្សៅបាតអីហ្នឹង បងប្អូនសប្បាយចេះតែសប្បាយ»។

សម្តេចតេជោ រីករាយដែលបានឃើញពលរដ្ឋជាច្រើនកុះករសប្បាយរីករាយនៅថ្ងៃចូលឆ្នាំខ្មែរ ដែលខុសពីថ្ងៃចូលឆ្នាំខ្មែរកាលពី២០២២ ដែលធ្វើឱ្យសម្តេចមានការព្រួយបារម្ភអំពីការឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែឆ្នាំនេះមិនមានអ្នកឆ្លងជំងឺកូវីដ-១៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក