ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីកម្ពុជារិះគន់មហិច្ឆតានៃការពង្រឹងអំណាចដោយអាវុធរបស់ពិភពលោក

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រសិនជាអាចបង្វិល ឬក៏ប្រើប្រាស់ត្រឹមតែ ៥០% នៃលុយដែលប្រទេសនានាយកទៅទិញអាវុធយកទៅពង្រឹងដល់វិស័យសុខាភិបាលនិងផលិតថ្នាំពេទ្យនោះតម្លៃថ្នាំពេទ្យនិងសេវាសុខាភិបាលកាន់តែទាបដើម្បីបម្រើប្រជាពលរដ្ឋនៅក្នុងពិភពលោក។

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសម្ភពនៃមន្ទីរពេទ្យកុមារជាតិព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាការសំញែងនូវអាវុធយុទ្ធភណ្ឌ ការប្រើប្រាស់អាវុធធ្វើសង្គ្រាមវាកាន់តែធ្វើឲ្យអ្នកលក់អាវុធកាន់តែមាន ខណៈអ្នកដែលប្រើប្រាស់អាវុធនិងធ្វើសង្គ្រាមនោះកាន់តែហិនហោច។

សម្ដេចថា៖ «បើសិនជាលុយហ្នឹងផ្ទេរតែ ៥០ភាគរយមកផលិតថ្នាំពេទ្យឧបករណ៍ពេទ្យលក់នៅលើពិភពលោកឱ្យវាបានថោកជាងហ្នឹងត្រឹមតែ ៥០ភាគរយប្រជាជនក្នុងពិភពលោកនឹងទទួលបានប្រយោជន៍ធំណាស់»។

គិតត្រឹមឆ្នាំ២០២០ ប្រទេសចំនួន១០ ដែលបានចំណាយថវិកាច្រើនបំផុតក្នុងវិស័យកងទ័ពមាន សហរដ្ឋអាមេរិក ចិន ឥណ្ឌា រុស្ស៊ី ចក្រភពអង់គ្លេស សាឌីអារ៉ាប់ អាល្លឺម៉ង់ បារាំង ជប៉ុន និងកូរ៉េខាងត្បូងដែលមានទឹកប្រាក់ប្រមាណ ១ពាន់ ៤រយប៊ីលានដុល្លារអាមេរិកក្នុងនោះសហរដ្ឋអាមេរិកចំណាយដល់ទៅ ៧៧៨ប៊ីលានដុល្លារអាមេរិក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក