ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីបង្ហាញការរីករាយដែលបានឃើញពលរដ្ឋចេញដើរក្នុងអំឡុងពេលចូលឆ្នាំ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញសេចក្ដីរីករាយពេលដែលឃើញពលរដ្ឋជាច្រើនលាននាក់បានចេញដើរលេងក្នុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៣នេះ ដែលខុសពីឆ្នាំមុនសម្ដេចលើកឡើងពីក្ដីបារម្ភ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អាគារសម្ភពនៃមន្ទីរពេទ្យកុមារជាតិព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាការអនុញ្ញាតឱ្យពលរដ្ឋចេញដើរលេងក្នុងឆ្នាំ២០២២ សម្ដេចនៅមានអារម្មណ៍ថាភ័យខ្លាចពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តែការចូលឆ្នាំឆ្នាំ២០២៣នេះ សម្ដេចបានបង្ហាញអារម្មណ៍រីករាយវិញ ហើយកាន់តែរីករាយពេលដែលចូលឆ្នាំខ្មែរផុតពុំមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នោះទេ។

គួរឱ្យដឹងផងដែរថា ពិធីបុណ្យចូលឆ្នាំខ្មែរនៅក្នុងឆ្នាំនេះបានប្រារព្ធឡើងនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ដែលមានពលរដ្ឋចេញដើរលេងប្រមាណ ១៣លាននាក់ក្នុងរយៈពេល ៣ថ្ងៃនេះ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក