ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Real Madrid ជួប Man City , AC Milan ជួប Inter Milan វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ UCL

អឺរ៉ុប៖ ការប្រកួតពានរង្វាន់អឺរ៉ុប UEFA Champions League បានឈានមកដល់វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រហើយ បន្ទាប់់ពីរកឃើញក្រុមទាំងបួនដែលបានឡើងមកដល់វគ្គនេះជាផ្លូវការកាលពីយប់មិញនេះ។ 

Real Madird ដែលជាក្រុមការពារតំណែងជើងឯកឆ្នាំ២០២២ បានទម្លាក់ក្រុមម្ចាស់ជើងឯកឆ្នាំ២០២១ Chelsea ដោយលទ្ធផលសរុប ៤-០ ខណៈ Man City ឡើងមកកាន់វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រសាជាថ្មី ក្រោយទម្លាក់ Bayern Munich ដែលដឹកនាំដោយលោក Thomas Tuchel ក្នុងលទ្ធផល ៤-១។ ក្រុមទាំងពីរក៏ធ្លាប់ជួបគ្នានៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រដូចគ្នានៅរដូវកាល ២០២២កន្លងទៅ ដែលកាលណោះ Real Madrid ទម្លាក់ Man City ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដោយលទ្ធផលសរុប ៥-៦។

ដោយឡែក ក្រុមរួមទីក្រុង រួមកីឡដ្ឋាន AC Milan និង Inter Milan នឹងត្រូវជួបគ្នានាវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រនេះ ក្រោយទម្លាក់គូប្រជែងរៀងខ្លួន។ AC Milan បានទម្លាក់ក្រុមគូប្រជែងរួមលីគដែលកំពុងឡើងជើង Napoli ក្នុងលទ្ធផល​សរុប ២-១ ខណៈ Inter Milan ទម្លាក់ក្រុមមកពីព័រទុយហ្គាល់ Benfica ដោយលទ្ធផល ៥-៣។ នេះគឺជាការបង្ហាញខ្លួនរបស់ក្រុមអ៉ីតាលីនៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រជាលើកដំបូង រាប់តាំងពីឆ្នាំ២០១៨ ដែលកាលណោះ AS Roma ឡើងមកវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រជួប Liverpool។ 

សូមបញ្ជាក់ថា វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League រវាងក្រុម Real Madrid ជួបជាមួយ Man City នឹងធ្វើឡើងនាថ្ងៃទី ១០ និងថ្ងៃទី១៨ ខែឧសភាខាងមុខ ខណៈជំនួបរវាងក្រុម AC Milan និង Inter Milan ធ្វើឡើងនៅថ្ងៃទី១១ និងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក