ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បារាំងហាមអ្នកគាំទ្រ Basel មិនឱ្យចូលទស្សនាការប្រកួតទល់នឹង Nice

បារាំង៖ អាជ្ញាធរបារាំងនាថ្ងៃពុធនេះ បានធ្វើការហាមឃាត់ទៅកាន់អ្នកគាំទ្រក្លិបបាល់ទាត់ FC Basel សម្រាប់ការប្រកួតវគ្គ ៨ក្រុមចុងក្រោយជើងទីពីររវាងក្លិបបាល់ទាត់ FC Basel ទល់នឹងក្រុមម្ចាស់ផ្ទះ Nice នៃពានរង្វាន់ Europa Conference League ដើម្បីជៀសវាងការប្រឈមមុខដាក់គ្នារវាងអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ និងអ្នកគាំទ្រក្រុមគូប្រជែង។

អភិបាលក្រុង Nice លោក Christian Estrosi កាលពីសប្តាហ៍មុនបានលើកទឹកចិត្តឱ្យអ្នករៀបចំ និងអាជ្ញាធរពាក់ព័ន្ធគប្បីធ្វើការហាមឃាត់អ្នកគាំទ្រក្រុមភ្ញៀវមិនឱ្យចូលរួមទស្សនាផ្ទាល់ការប្រកួតដែលនឹងធ្វើឡើងនាថ្ងៃព្រហស្បតិ៍នេះ។ កាលពីថ្ងៃអង្គារ ក្រសួង​មហាផ្ទៃ​បាន​ចេញ​បញ្ជា​ជា​ផ្លូវ​ការ​ដោយ​បញ្ជាក់​ថា​ការ​ប្រកួត​ក្រៅ​ដីរបស់ក្រុម FC Basel ជាញឹកញាប់តែងតែបង្កបញ្ហារំខានដល់សណ្ដាប់ធ្នាប់សាធារណៈ។ 

ក្រសួងមហាផ្ទៃបារាំងបានបញ្ជាក់បន្ថែមថា ទំនាក់ទំនងរវាងអ្នកគាំទ្រនៃក្រុមទាំងពីរដែលចែករំលែកមនោគមវិជ្ជានយោបាយប្រឆាំ ត្រូវបានគេកត់សម្គាល់ដោយភាពច្របូកច្របល់។ គួររំឮកថា ការប្រកួតជើងទីមួយរវាងក្រុមទាំងពីរកាលពីថ្ងៃទី១៣ ខែមេសាបានបញ្ចប់ទៅដោយលទ្ធផល ២-២។ ក្រសួងបានបញ្ជាក់ថា មុនការប្រកួតនៅឯទីក្រុង Basel ប្រទេសស្វីស អ្នកគាំទ្រនៃក្រុមទាំងពីរក៏បានបង្ហាញកាយវិការប៊ិះនឹងមានការប៉ះទង្គិចគ្នាផងដែរ។

គួរបញ្ជាក់ថា កាលពីឆ្នាំមុនអំឡុងពេលដែលក្រុម FC Basel ធ្វើដំណើរមកប្រកួតនៅទឹកដីរបស់ក្រុម Marseille ក្នុងការប្រកួត Europa Conference League វគ្គ ១៦ក្រុមចុងក្រោយ ក៏មានការប៉ះទង្គិចគ្នារវាង Ultras នៅក្រុមទាំងពីរផងដែរ។ ដោយឡែក កាលពីខែកញ្ញា ឆ្នាំ២០២២ អ្នកគាំទ្ររបស់ Nice ក៏បានប៉ះទង្គិចគ្នាជាមួយអ្នកគាំទ្រក្រុមភ្ញៀវ FC Cologne ដែលបណ្តាលឱ្យមនុស្សចំនួន ៣២នាក់រងរបួស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក