ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អង្គការសហប្រជាជាតិអះអាងថា ប្រជាជនអាហ្វហ្គានីស្ថានប្រមាណ ៨៥ភាគរយរស់នៅក្នុងភាពក្រីក្រ

អាហ្វហ្គានីស្ថាន៖ ចំនួនជនជាតិអាហ្វហ្គានីស្ថានដែលរស់នៅក្នុងភាពក្រីក្របានកើនឡើងជិតទ្វេដងដល់ជាង ៣៤លាននាក់ ខណៈដែលប្រទេសនេះត្រូវបានបំបែកដោយការដួលរលំនៃរដ្ឋាភិបាលដែលគាំទ្រដោយសហរដ្ឋអាមេរិក និងប្តូរមកវិញដោយការកាន់កាប់ដោយពួកតាលីបង់។ នេះបើតាមការបញ្ជាក់របស់អង្គការសហប្រជាជាតិនៅថ្ងៃទី១៩ ខែមេសានេះ។

ការឧបត្ថម្ភធនបរទេសដ៏ច្រើនសន្ធឹកសន្ធាប់ត្រូវបានបញ្ឈប់ ហើយកម្មវិធីជំនួយត្រូវបានកាត់បន្ថយយ៉ាងខ្លាំង បន្ទាប់ពីសាធារណរដ្ឋដែលគាំទ្រដោយសហរដ្ឋអាមេរិកបានដួលរលំកាលពីឆ្នាំ២០២១ ខណៈដែលប្រទេសជាច្រើនបានបដិសេធមិនដោះស្រាយជាមួយអាជ្ញាធរតាលីបង់ដែលមានមូលដ្ឋានឈរជើងនៅក្នុងទីក្រុងកាប៊ុល។

គួរបញ្ជាក់ថា អង្គការក្រៅរដ្ឋាភិបាលដែលនៅតែបន្តផ្តល់ជំនួយដល់ប្រទេសនេះត្រូវបានរងការវាយប្រហារបន្ថែមទៀតនៅក្នុងខែធ្នូឆ្នាំមុន ដោយបញ្ជាផ្ទាល់របស់រដ្ឋាភិបាលដឹកនាំដោយក្រុមតាលីបង់ដែលបានរារាំងស្ត្រីអាហ្វហ្គានីស្ថានមិនឱ្យធ្វើការឱ្យអង្គការក្រៅរដ្ឋាភិបាលទាំងអស់នេះ។ មិនត្រឹមតែប៉ុណ្ណោះ ការរារាំងកិច្ចការងាររបស់ស្រ្តីអាហ្វហ្គានីស្ថាននេះបានឈានដល់ក្នុងក្របខណ្ឌនៃអង្គការសហប្រជាជាតិថែមទៀត ខណៈស្ថាប័ននេះនិយាយថា ខ្លួនកំពុងស្ថិតក្រោមជម្រើសនៃការភ័យខ្លាច ដោយមិនដឹងថាត្រូវបន្តគម្រោងជំនួយរបស់ខ្លួនឬអត់។

កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) បានចេញផ្សាយកាលពីថ្ងៃអង្គារ នូវការវាយតម្លៃថ្មីស្រឡាងនៃទិន្នន័យឆ្នាំ២០២២ ដែលប៉ាន់ប្រមាណថា ជនជាតិអាហ្វហ្គានីស្ថាន ៣៤លាននាក់កំពុងរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។ តួលេខនេះគឺជាការកើនឡើងដ៏គួរឱ្យភ្ញាក់ផ្អើលពីចំនួនត្រឹមប្រមាណ​ ១៥លាននាក់កាលពីឆ្នាំ២០២២ ដែលជាឆ្នាំចុងក្រោយនៃការគ្រប់គ្រងដោយរដ្ឋាភិបាលដែលគាំទ្រដោយលោកខាងលិច។ 

គួរឱ្យដឹងថា មិនមានទិន្នន័យជំរឿនសហសម័យនៅក្នុងប្រទេសអាហ្វហ្គានីស្ថានឡើយ ប៉ុន្តែអង្គការសហប្រជាជាតិប្រើការប៉ាន់ប្រមាណថាប្រទេសនេះមានចំនួនប្រជាជនចំនួនប្រហែល ៤០លាននាក់ ដែលមានន័យថា ៨៥ភាគរយនៃចំនួនប្រជាជនប្រទេសនេះរស់នៅក្នុងភាពក្រីក្រ។ អង្គការសហប្រជាជាតិបានផ្តល់សាច់ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីបង់ថ្លៃបុគ្គលិក និងថ្លៃប្រតិបត្តិការ ដែលជាការចាក់សាច់ប្រាក់ដ៏មានសារៈសំខាន់ផងដែរ ក្នុងការកាត់បន្ថយសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះរបស់ប្រទេសនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក