លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ទោះបីលែងឱ្យពាក់ម៉ាស និងធ្វើតេស្តរហ័ស តែនាយករដ្ឋមន្ត្រីប្រាប់ពលរដ្ឋឱ្យបន្តអនុវត្តវិធានការអនាម័យ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ដកកាតព្វកិច្ចពាក់ម៉ាស និងធ្វើតេស្តរហ័សតាមកម្មវិធីជួបជុំមនុស្សច្រើន ក្រោយពីកម្ពុជាបច្ចុប្បន្នមិនមានអត្រាឆ្លងកូវីដ-១៩ ទៀតឡើយ។ ប៉ុន្តែយ៉ាងណា នាយករដ្ឋមន្ត្រីអំពាវនាវពលរដ្ឋត្រូវបន្តអនុវត្តវិធានការអនាម័យឱ្យបានខ្ជាប់ខ្ជួន។

សម្តេចតេជោថ្លែងថា៖ «ខ្ញុំនៅតែអំពាវនាវ សម្រាប់បងប្អូនទាំងអស់បន្តអនាម័យ តាមរយៈការលាងដៃនឹងសាប៊ូ និងអាល់កុល និងជែលឱ្យបានញឹកញាប់ដើម្បីធានាថា យើងនឹងមិនមានហានិភ័យណាមួយកើតឡើងដោយការធ្វេសប្រហែសអំពីអនាម័យ»

ជាមួយគ្នានោះដែរ សម្តេចតេជោ បានអំពាវនាវដល់ក្រសួងសុខាភិបាលបន្តតាមដានវាយតម្លៃអំពីស្ថានភាពជំងឺកូវីដ-១៩ ដោយសហការជាមួយអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។

សម្តេចតេជោ បានលើកទឹកចិត្តឱ្យពលរដ្ឋបើទោះបីដកកាតព្វកិច្ចពាក់ម៉ាស និងធ្វើតេស្តរហ័សក៏ដោយ បើចង់ពាក់ម៉ាស ក៏អាចពាក់តាមទម្លាប់ខ្លួន តែសម្រាប់អ្នកដែលមានរោគសញ្ញាសង្ស័យឆ្លងជំងឺកូវីដ-១៩ គួរបន្តអនុវត្តវិធានការសុខាភិបាល ៣កុំ និង៣ការពារ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក