ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: នាយករដ្ឋមន្ត្រីប្រកាសដកកាតព្វកិច្ចពាក់ម៉ាស់ និងធ្វើតេស្តរហ័សមុនចូលរួមកម្មវិធីនានាចេញពីការតម្រូវ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រកាសលើកលែងកាតាព្វកិច្ចពាក់ម៉ាស់ និងការធ្វើតេស្តរហ័សមុនចូលរួមកម្មវិធីចេញពីការតម្រូវបន្ទាប់ពីគ្មានករណីឆ្លងកូវីដ-១៩ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។ សម្ដេចលើកទឹកចិត្តដល់ពលរដ្ឋឱ្យតាមដានសុខភាពរបស់ខ្លួន និងអនុវត្តិអនាម័យការពារខ្លួនជានិច្ច។

ក្នុងសារសំឡេងពិសេសល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាដោយពិនិត្យលើស្ថានភាពជំងឺកូវីដ-១៩ ក្នុងប្រទេសបន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររួចពុំមានការឆ្លងរាលដាលនៃជំងឹកូវីដ-១៩ សម្ដេចនាយករដ្ឋមន្ត្រីបានសម្រេចដកកាតាព្វកិច្ចពាក់ម៉ាស់ដែលក្នុងកន្លែងជួបជុំ និងការតម្រូវធ្វើតេស្តរហ័សមុនពិធីជួបជុំនានាចេញ ដោយថាដើម្បីជួយកាត់បន្ថយការចំណាយរបស់ពលរដ្ឋ និងសម្រួលដល់ការលំបាករបស់ពលរដ្ឋនិងក្រុមគ្រូពេទ្យកាលពីកន្លងទៅ។

សម្ដេចថា៖ «នេះជាការសម្រួលថែមទៀតទៅតាមរយៈស្ថានភាពដ៏ល្អប្រសើរនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសរបស់យើង»។

ទោះជាយ៉ាងណាសម្ដេចតេជោជំរុញពលរដ្ឋឱ្យតាមដានពីសុខភាពរបស់ខ្លួន និងធ្វើតេស្តរហ័សដោយខ្លួនឯងនៅពេលមានការសង្ស័យថាមានឆ្លងកូវីដ-១៩។

នេះជាកាដូឆ្នាំថ្មីដោយនាយករដ្ឋមន្ត្រីកម្ពុជាជូនចំពោះពលរដ្ឋបន្ទាប់ពីកម្ពុជាឈ្នះលើសមរភូមិកូវីដ-១៩ នៅឆ្នាំ២០២៣នេះ សម្ដេចបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមជាមួយរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសាកលមួយនេះបានជោគជ័យ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ កម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ-១៩ នោះទេ បើទោះបីមានការជួបជុំលក្ខណៈទ្រង់ទ្រាយធំទូទាំងរាជធានី-ខេត្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក