ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោបង្ហោះរូបពីរសន្លឹកនិងសុំយោបល់ពីពលរដ្ឋ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានបង្ហោះរូបភាពផ្អែមល្អែមជាមួយភរិយាកាលពីព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងរូបមួយទៀតកាលពីថ្ងៃអបអរខួបកំណើតអាយុ ៧១ឆ្នាំរបស់សម្តេចដែលកូនចៅបានរៀបចំទុកកាលពីឆ្នាំ២០២២។

សម្តេចបានថ្លែងនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការដូច្នេះថា៖ «មានបងប្អូនមួយចំនួនមានយោបល់ថា រូបថតខ្ញុំនិងភរិយាក្នុងឈុតសម្លៀកបំពាក់ថ្ងៃបើកអង្គរសង្រ្កាន្តជារូបថតដែលស្អាតក្នុងចំណោមរូបថតដែលស្អាតនៃបងប្អូនផ្សេងទៀតក្នុងគ្រានោះដែរ»

សម្តេចក៏បានចោទសួរអ្នកលេងបណ្តាញសង្គមថា តើរូបភាពមួយណាដែលសម្តេចទាំងទ្វេនៅក្មេងជាង និងស្អាតជាង បើធៀបនឹងរូបភាពឥឡូវៗ និងកាលពីប៉ុន្មានឆ្នាំមុន?

សម្តេចថ្លែងថា៖ «ខ្ញុំមិនហ៊ាននិយាយខ្លួនឯងទេទុកឲ្យបងប្អូនប្រៀបធៀបរូបថតកាលពី ៣ឆ្នាំមុនជាមួយរូបថតនាពេលនេះតើមួយណាក្មេងជាងនិងស្អាតជាង»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក