ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោសម្រេចបានជិត ៥០ភាគរយ គ្រោងដាក់សម្ភោធជាផ្លូវការនៅពាក់កណ្តាលឆ្នាំ២០២៤

ភ្នំពេញ៖ អ្នកនាំពាក្យអាកាសចរស៊ីវិលបានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ ភ្នំពេញថ្មី សម្រេចការសាងសង់ជិត ៥០ភាគរយគិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ និងគ្រោងដាក់សម្ពោធជាផ្លូវការនៅពាក់កណ្តាលឆ្នាំ២០២៤។

លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិលបានឱ្យ EAC NEWS ដឹងថា ការងារសាងសង់រួមនៃអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានជាង ៤៦ភាគរយ ដែលជាការវិនិយោគក្នុងភាពជាដៃគូររដ្ឋ (SSCA) និង ឯកជនដោយក្រុមហ៊ុន OCIC ដោយចំណាយទឹកប្រាក់សរុបអស់ចំនួន ៦៥២លានដុល្លារ។

លោកបានបន្ថែមឱ្យដឹងទៀតថា អាកាសយានដ្ឋាននេះបានចាប់ផ្តើមការសាងសង់នៅឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤ សម្រាប់ដំណាក់កាលទី១ ដែលមានរយៈពេលសាងសង់សរុបចំនួន ៤៦ខែ (៤ឆ្នាំ)។

ដោយឡែក ការសាងសង់ផ្លូវតភ្ជាប់ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន ដែលមានទទឹងប្រវែង ៦០ម៉ែត្រ កាត់តាមផ្លូវជាតិលេខ២ រហូតដល់អាកាសយានដ្ឋានតេជោ ដែលមានប្រវែង ១៣,៥ គីឡូម៉ែត្រ សម្រេចបាន ៣៨% មកហើយ។

គួរឱ្យដឹងដែរថា អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទអាកាសយានដ្ឋានអន្តរជាតិខ្នាតធំ លំដាប់ថ្នាក់៤អេហ្វ ជាការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីទាំងស្រុង ដែលមានចំណតយន្តហោះចំនួន ២២ចំណត ដែលអាចទទួលអ្នកដំណើរក្នុងឆ្នាំ២០២៤ បានប្រមាណ ១៣ ទៅ ១៥លាននាក់ក្នុងមួយឆ្នាំ និង ទំនិញតាមផ្លូវអាកាសក្នុងឆ្នាំ២០២៤ ប្រមាណ ១៧៥ ០០០តោន ក្នុងមួយឆ្នាំ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក