ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ខែមីនាឆ្នាំ២០២៣ អ្នកដំណើរតាមផ្លូវអាកាសចេញ-ចូល កម្ពុជាមានជាង ៣១ម៉ឺននាក់

ភ្នំពេញ៖ ក្នុងខែមីនា ឆ្នាំ២០២៣ កម្ពុជាមានជើងហោះហើរចេញ-ចូលកម្ពុជាចំនួន ២ ៤៦៤ជើង ដោយមានអ្នកដំណើរចេញចូលចំនួន ៣១៣ ០៦៧នាក់ បើធៀបនឹងខែកុម្ភៈ គឺកើនឡើង ១១%។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ស៊ិន ចាន់សេរីវុត្ថា បានប្រាប់ EAC news ឱ្យដឹងថា ក្នុងខែមីនាឆ្នាំ២០២៣ ក្រុមហ៊ុនអាកាសចរណ៍សរុបចំនួន ២៦ក្រុមហ៊ុនដែលបានប្រតិបត្តិការហោះហើរដឹកអ្នកដំណើរចេញចូលប្រទេសកម្ពុជា និងប្រទេសចំនួន១១។

លោកបញ្ជាក់ថា ក្នុងចំណោមក្រុមហ៊ុនដែលប្រតិបត្តិការហោះហើរអ្នកដំណើរចេញ-ចូលប្រទេសកម្ពុជាក្នុងខែមីនា គឺមានក្រុមហ៊ុនចំនួន៨ក្រុមហ៊ុនដែលដឹកជញ្ជូនអ្នកដំណើរចេញចូលកម្ពុជា-ថៃ ច្រើនជាងគេ គឺរហូតដល់ ៨៩០ជើង មានអ្នកដំណើរសរុបចំនូន ១០៣ ៣៧៨នាក់។ បន្ទាប់មកគឺជើងហោះហើរចេញចូលពីកម្ពុជា-ចិន ដែលមានជើងហោះហើរចំនួន ៤១០ជើង មានអ្នកដំណើរសរុប ៤១ ០៦៤នាក់។

បើតាមលោក ស៊ិន ចាន់សេរីវុត្ថា ក្រៅពីនោះមានក្រុមហ៊ុនអាកាសចរណ៍ដែលប្រតិបត្តិការហោះហើរចេញចូលកម្ពុជាក្នុងខែមីនា គឺក្រុមហ៊ុនមកពីប្រទេសកូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង ឡាវ សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា និងវៀតណាម។

គូសបញ្ជាក់ថា ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ កម្ពុជាមានជើងហោះហើរចំនួន២ ១៣៤ជើង និងមានអ្នកដំណើរចំនួន ២៨៣ ០៩១នាក់ បើធៀបនឹងខែមករា គឺមានការកើនឡើង ដែលមានជើងហោះហើរចំនួន ២ ១០១ជើង និងមានអ្នកដំណើរចំនួន ២៧៥ ៨៩១នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក