ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាផ្ដើមសិក្សាគម្រោងប្រព័ន្ធស្ដុកទំនិញនិងចែកចាយទី២ ដែលមានតម្លៃជាង ២,៥លានដុល្លារ

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខាអនុញ្ញាតដល់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) សិក្សាលើគម្រោងមជ្ឈមណ្ឌលភ័ស្ភុភារកម្មក្រុងព្រះសីហនុដែលមានតម្លៃជាង ២,៥លានដុល្លារអាមេរិក។

គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្ភុភារកម្មក្រុងព្រះសីហនុ SHV-LC (Sihanoukville Logistics Complex) គឺជាគម្រោងដើម្បីជំរុញអភិវឌ្ឍនវិស័យដឹកជញ្ជូន និងភ័ស្ភុភារកម្មរបស់កម្ពុជានៅក្នុងប្រទេស និងទៅក្នុងតំបន់ ដែលបច្ចុប្បន្នកម្ពុជាបានសិក្សាចប់គម្រោងទី១ ក្នុងរាជធានីភ្នំពេញ។

ថ្លែងក្នុងពិធីចុះហត្ថលេខាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ តំណាង IFC ប្រចាំកម្ពុជាលោក Asd Yqub បានថ្លែងថាប្រព័ន្ធដឹកជញ្ជូនដ៏ល្អមួយពិតជាសំខាន់ណាស់ក្នុងការលើកស្ទួយសេដ្ឋកិច្ចកម្ពុជា ជំរុញកម្ពុជាឱ្យមានការធ្វើសមាហរណកម្មបន្ថែមទៀតទៅក្នុងខ្សែសង្វាក់តម្លៃក្នុងតំបន់ និងសកល។

លោកថ្លែងថា៖ «IFC មានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលបានចូលរួមចំណែកដ៏អស្ចារ្យនេះ ហើយមានសក្តានុពលបន្ថែមទៀតក្នុងការធ្វើសមាហរណកម្ម និងការខិតខំលូតលាត់នៃសេដ្ឋកិច្ចនៃអាស៊ីអាគ្នេយ៍»

តាមគម្រោង IFC គឺជាអ្នកសិក្សាលើគម្រោងនេះដែលរដ្ឋាភិបាលនឹងផ្ដល់លុយសម្រាប់ប្រតិបត្តិការណ៍តាមទម្រង់ភាពជាដៃគូរសាធារណៈនិងឯកជន ដោយបានបើកទូលាយឱ្យមានការចូលរួមពីផ្នែកឯកជនក្នុងការ រចនា ការសាងសង់ ការធ្វើហិរញ្ញប្បទាន ការប្រតិបត្តិ និងការថែទាំក្នុងគម្រោង។

រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថាគម្រោងសិក្សានេះមានតម្លៃ ២,៥លានដុល្លារអាមេរិកដែលនឹងចាប់ផ្ដើមនៅខែឧសភា។

លោកថា៖ «២,៥លានក្នុងការសិក្សាមែន! យើងចាយលុយមែនរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏ប៉ុន្ដែពេលក្រុមហ៊ុនឯកជនមកដាក់ទុនដេញថ្លៃហើយបានគម្រោងហ្នឹងទៅកសាងមជ្ឈមណ្ឌលភស្ភុភាកម្មនៅក្រុងព្រះសីហនុគេនឹងចេញលុយហ្នឹងវិញទេនេះជាចំណាយរបស់ក្រុមហ៊ុនដែលសាងសង់ដូច្នេះយើងអត់ចាយទេ។ យើងចេញមុនប៉ុន្ដែអ្នកដែលដេញថ្លៃឈ្នះត្រូវសងយើងវិញតែយើងយកលុយយើងនេះបង់ឱ្យគេសិនឱ្យគេសិក្សា»

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា ការអភិវឌ្ឍន៍ប្រព័ន្ធភ័ស្ភុភារកម្មសំដៅដល់ ការដឹកជញ្ជូន ឃ្លាំងស្ដុកទុក ឃ្លាំងត្រជាក់ រួមទាំងនីតិវិធីដឹកជញ្ជូនចេញនិងចូលប្រទេស។ លោកបន្ថែមថាប្រសិនជាកម្ពុជារៀបចំប្រព័ន្ធនេះបានល្អវានឹងជួយកាត់បន្ថយពេលវេលា និងតម្លៃ ដែលនឹងជំរុញដល់ការប្រកួតប្រជែងទាក់ទាញអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជាបាន។

គួរឱ្យដឹងផងដែរថា កម្ពុជាបានបញ្ចប់គម្រោងភ័ស្ភុភារកម្មទី១ នៅភ្នំពេញនិងត្រូវបានក្រុមហ៊ុនសឹង្ហបុរីសហការជាមួយក្រុមហ៊ុន World Bridge ធ្វើការអភិវឌ្ឍមណ្ឌលភស្ភុភាកម្មនៅរាជធានីភ្នំពេញរួចហើយដែរ ខណៈលោករដ្ឋមន្ត្រីសង្ឃឹមថាក្រោយពីគម្រោងនេះសិក្សាចប់នឹងមានក្រុមហ៊ុនជាច្រើនអភិវឌ្ឍន៍ដូចគ្នា៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក