ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានាធិបតីកូរ៉េខាងត្បូងបើកទ្វារសម្រាប់ការផ្តល់ជំនួយយោធាទៅកាន់អ៊ុយក្រែន

កូរ៉េខាងត្បូង៖ ប្រធានាធិបតីលោក Yoon Suk Yeol បាននិយាយថា កូរ៉េខាងត្បូងអាចនឹងពង្រីកការគាំទ្ររបស់ខ្លួនសម្រាប់អ៊ុយក្រែនលើសពីជំនួយមនុស្សធម៌ និងសេដ្ឋកិច្ច ប្រសិនបើមានការវាយប្រហារលក្ខណៈស៊ីវិលទ្រង់ទ្រាយធំណាមួយកើតឡើង ដែលនេះជាសញ្ញាបង្ហាញពីការផ្លាស់ប្តូរជំហររបស់លោកទៅលើអ៊ុយក្រែនជាលើកដំបូង។ 

ក្នុងបទសម្ភាសន៍ជាមួយ Reuters នៅមុនដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកទៅកាន់សហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយ លោក Yoon បាននិយាយថា រដ្ឋាភិបាលរបស់លោកបាននិងកំពុងស្វែងរកវិធីជួយការពារ និងកសាងអ៊ុយក្រែនឡើងវិញ ដូចដែលកូរ៉េខាងត្បូងធ្លាប់បានទទួលជំនួយពីសហគមន៍អន្តរជាតិក្នុងអំឡុងសង្គ្រាមកូរ៉េឆ្នាំ ១៩៥០-១៩៥៣។ ប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថា៖ "ប្រសិនបើមានស្ថានភាពដែលសហគមន៍អន្តរជាតិមិនអាចអត់ឱនបាន ដូចជាការវាយប្រហារទ្រង់ទ្រាយធំណាមួយលើជនស៊ីវិល ការសម្លាប់រង្គាល ឬការរំលោភច្បាប់សង្រ្គាមធ្ងន់ធ្ងរ វាអាចពិបាកសម្រាប់ពួកយើងក្នុងការទទូចតែលើជំនួយមនុស្សធម៌ ឬផ្នែកហិរញ្ញវត្ថុ"។

នេះគឺជាលើកដំបូងបង្អស់ហើយដែលទីក្រុងសេអ៊ូលបានស្នើឱ្យមានឆន្ទៈក្នុងការផ្តល់អាវុធដល់អ៊ុយក្រែន បន្ទាប់ពីបានច្រានចោលនូវសំណើសុំជំនួយជាអាវុធពីសំណាក់ប្រទេសដែលរកការឈ្លានពានដោយរុស្សីនេះ។ ក្នុងនាមជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អាមេរិក និងជាប្រភពនៃអ្នកផលិតគ្រាប់កាំភ្លើងដ៏ធំ កូរ៉េខាងត្បូង រហូតមកដល់ពេលនេះ បានព្យាយាមជៀសវាងការប្រឆាំងរុស្ស៊ី ដោយសារក្រុមហ៊ុនរបស់ខ្លួនដែលកំពុងប្រតិបត្តិការនៅទីនោះ និងឥទ្ធិពលរបស់ទីក្រុងម៉ូស្គូលើកូរ៉េខាងជើង បើទោះបីជាមានសម្ពាធកាន់តែខ្លាំងពីបណ្តាប្រទេសលោកខាងលិចសម្រាប់ការផ្គត់ផ្គង់អាវុធក៏ដោយ។

ប្រធានាធិបតីវ័យ ៦៣ឆ្នាំរបស់កូរ៉េខាងត្បូងរូបនេះបន្ថែមថា៖ "ខ្ញុំជឿថាវានឹងមិនមានដែនកំណត់ចំពោះវិសាលភាពនៃការគាំទ្រដើម្បីការពារ និងស្ដារប្រទេសដែលត្រូវបានឈ្លានពានដោយខុសច្បាប់ទាំងនៅក្រោមច្បាប់អន្តរជាតិ និងក្នុងស្រុកនោះឡើយ។ យ៉ាងណាមិញ ដោយពិចារណាលើទំនាក់ទំនងរបស់យើងជាមួយភាគីដែលចូលរួមក្នុងសង្គ្រាម និងស្ថានការណ៍វិវត្តន៍ក្នុងសមរភូមិ យើងនឹងព្យាយាមចាត់វិធានការយ៉ាងសមស្របបំផុត"។

លោក Yoon Suk Yeol គ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយសម្រាប់កិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden ដើម្បីប្រារព្ធខួបលើកទី៧០ នៃសម្ព័ន្ធភាពរបស់ប្រទេសទាំងពីរ។ ក្នុងអំឡុងកិច្ចប្រជុំកំពូលនេះ កូរ៉េខាងត្បូងនឹងខិតខំលើសកម្មភាពជាក់ស្តែងដើម្បីកែលម្អការឆ្លើយតបទៅនឹងការវិវត្តនៃការគំរាមកំហែងពីប្រទេសកូរ៉េខាងជើង៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក