ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ភ្ញៀវទេសចរណ៍រុស្សីម្នាក់ត្រូវបណ្ដេញចេញ ក្រោយថតរូបអាក្រាតមុខកន្លែងពិសិដ្ឋនៅកោះបាលី

ឥណ្ឌូណេស៊ី៖ ស្ត្រីជនជាតិរុស្សីម្នាក់ដែលបង្ហោះរូបថតអាក្រាតកាយនៅពីមុខដើមឈើដ៏ពិសិដ្ឋមួយ ត្រូវបាននិរទេសចេញពីកោះបាលី ដែលជាហេតុការណ៍ល្បីល្បាញចុងក្រោយបង្អស់ដែលពាក់ព័ន្ធនឹងសកម្មភាពភ្ញៀវទេសចរណ៍មិនសមរម្យនៅលើកោះរមណីយដ្ឋានដ៏ល្បីល្បាញរបស់ឥណ្ឌូណេស៊ីមួយនេះ។

ស្ត្រីអាយុ 40 ឆ្នាំដែលត្រូវបានគេស្គាល់ថាឈ្មោះ Luiza Kosykh បានចាកចេញពីទីក្រុង Denpasar របស់កោះបាលីតាមជើងហោះហើរកាលពីល្ងាចថ្ងៃអាទិត្យទៅកាន់ទីក្រុងមូស្គូ។ នេះបើតាមមន្ត្រីទីភ្នាក់ងារច្បាប់ និងសិទ្ធិមនុស្សរបស់កោះបាលី លោក Nengah Sukadana បានប្រាប់មកកាន់សារព័ត៌មាន បន្ទាប់ពីស្រ្តីអ្នកទេសចរណ៍រូបនេះត្រូវបានឃាត់ខ្លួនដោយមន្រ្តីអន្តោប្រវេសន៍។ 

ស្រ្តីខាងលើត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធសប្តាហ៍មុន បន្ទាប់ពីរូបថតអាក្រាតកាយរបស់នាងនៅពីមុខដើមឈើចំណាស់ដែលមានអាយុ ៧០០ឆ្នាំបានចែកចាយលើបណ្ដាញសង្គម និងបណ្តាលឱ្យមានការផ្ទុះកំហឹងជាខ្លាំងពីសំណាក់អ្នកកាន់សាសនាហិណ្ឌូដែលបានចាត់ទុកដើមឈើនេះថាជាដើមឈើដ៏ពិសិដ្ឋ។ យ៉ាងណាមិញ ស្រ្តីរូបនេះបានបកស្រាយថា រូបថតអាក្រាតកាយនេះបានថតតាំងពីប៉៉ុន្មានឆ្នាំមុនមកម្ល៉េះ ហើយនាងក៏មិនបានដឹងថានេះជាដើមឈើពិសិដ្ឋអ្វីនោះដែរ។ 

គួរឱ្យដឹងថា ស្រ្តីជនជាតិរុស្សីរូបនេះបានចូលទៅកាន់ប្រទេសឥណ្ឌូណេស៊ីកាលពីខែមករា ក្នុងនាមជាអ្នកវិនិយោគលើអចលនទ្រព្យដោយប្រើទិដ្ឋាការស្នាក់នៅបណ្តោះអាសន្នដែលមានសុពលភាពរហូតដល់ខែធ្នូឆ្នាំក្រោយ។ ការនិរទេសស្រ្តីខាងលើនេះបានកើតឡើងក្នុងពេលមិនដល់ ២សប្តាហ៍ផង បន្ទាប់ពីបុរសម្នាក់ត្រូវបានបណ្តេញចេញពីកោះនេះដូចគ្នាក្រោយពេលដែលគេបានបង្ហោះរូបភាពពាក់កណ្ដាលអាក្រាតលើភ្នំដែលជាចាត់ទុកថាជាកន្លែងដ៏ពិសិដ្ឋដូចគ្នា។

យ៉ាងណាមិញ អាជ្ញាធរអន្តោប្រវេសន៍ស្នើឱ្យអាជ្ញាធរកោះបាលីគួរតែមានការណែនាំឱ្យបានដិតដល់បន្ថែមទៀតចំពោះភ្ញៀវទេសចរណ៍ដែលមានបំណងចង់មកទស្សនាកោះមួយនេះ។ មន្រ្តីផ្នែកច្បាប់ និងសិទ្ធិមនុស្សរបស់ឥណ្ឌូណេស៊ីមានមតិថា៖ "មិនមែនអ្នកទេសចរទាំងអស់ដឹងពីអ្វីដែលត្រូវបានអនុញ្ញាត និងអ្វីដែលមិនអនុញ្ញាតនៅក្នុងកោះបាលីនោះទេ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋចូលរួមចំណែកបង្កបរិយាកាសងាយស្រួល ដើម្បីការពារកុំឱ្យកើតមានករណីនេះកើតឡើងដដែលៗទៀត"៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក