ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

ពលរដ្ឋប្រមាណ ៥ម៉ឺននាក់បានជិះរថយន្តក្រុងរបស់រដ្ឋដោយឥតគិតថ្លៃក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រើប្រាស់សេវារថយន្តក្រុងសាធារណៈឥតគិតថ្លៃដើម្បីធ្វើដំណើរទៅស្រុកកំណើត និងកម្សាន្តតាមខេត្តផ្សេងៗក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២៣។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានប្រាប់ឱ្យ EAC News ដឹងថា ប្រជាពលរដ្ឋប្រមាណ ៥ម៉ឺននាក់ បានប្រើប្រាស់សេវារថយន្តក្រុងសាធារណៈរបស់រដ្ឋក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដើម្បីធ្វើដំណើរចេញពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងតាមបណ្តាខេត្តមករាជធានីភ្នំពេញវិញ ខណៈខ្សែរត់តាមផ្លូវជាតិលេខ៦ មានអ្នកជិះច្រើនជាងគេ។

លោកបានបញ្ជាក់ថា ខ្សែរត់តាមផ្លូវជាតិលេខ៦ នេះមានអ្នកជិះច្រើនជាងគេរហូតដល់ប្រមាណជិត ២ម៉ឺននាក់ ព្រោះតាមខ្សែរត់នៃរថយន្តក្រុងតាមផ្លូវជាតិលេខ៦ នេះឆ្លងកាត់ ២ខេត្តគឺកំពង់ធំ និង សៀមរាប។

គួរឱ្យដឹងដែរថា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន ៣៤៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេង ស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានលើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅទីចំណតរថយន្តសួនច្បារឫស្សីកែវ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ថា ការផ្តល់រថយន្តក្រុងជូនដំណើរពលរដ្ឋទៅស្រុកកំណើតដោយឥតបង់ថ្លៃនេះ គឺអាចកាត់បន្ថយការចំណាយរបស់ពលរដ្ឋមួយចំណែកដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក